km_tn/heb/09/21.md

4.1 KiB

លោកបានប្រោះ

«លោកម៉ូសេបានប្រោះ»

ប្រោះ

ការប្រោះទឹកគឺជាសកម្មភាពនិមិត្តរូបដែលធ្វើឡើងដោយពួកបូជាចារ្យ ដែលពួកគេអនុវត្តអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងចំពោះមនុស្ស និងវត្ថុ។ សូមមើលរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ៩ៈ១៨។ (សូមមើលៈ rc://*/ta/man/translate/translate-symaction)

ប្រដាប់ប្រដាប្រើប្រាស់ទាំងអស់ សម្រាប់បម្រើព្រះជាម្ចាស់

ប្រអប់គឺជា វត្ថុដែលអាចដាក់របស់របរបាន។ នៅទីនេះអាចសំដៅទៅលើប្រភេទនៃប្រដាប់ប្រដាប្រើប្រាស់ ឬឧបករណ៍ណាមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឧបករណ៍ប្រើប្រាស់ទាំងអស់ដែលត្រូវបានប្រើក្នុងសេវាកម្ម»

ប្រើប្រាស់ទាំងអស់ សម្រាប់បម្រើ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បូជាចារ្យប្រើក្នុងការងាររបស់ពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ស្ទើរតែគ្រប់អ្វីៗទាំងអស់បានស្អាត ដោយសារឈាម

ការធ្វើអ្វីៗដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់គឺ ត្រូវបានគេនិយាយថា គឺកំពុងតែសំអាតរឿងនោះហើយ។ គំនិតនេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្រុមបូជាចារ្យប្រើឈាម ដើម្បីសំអាតអ្វីៗស្ទើរតែទាំងអស់» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

បើគ្មានការបង្ហូរឈាមទេនោះ ក៏គ្មានការអត់ទោសបាបដែរ

ត្រង់ថា «ការបង្ហូរឈាម» សំដៅទៅលើអ្វីមួយដែលស្លាប់ជាការបូជាដល់ព្រះជាម្ចាស់។ អវិជ្ជមានទ្វេដងនេះអាចមានន័យថា ការអភ័យទោសទាំងអស់កើតឡើងតាមរយៈការបង្ហូរឈាម។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ការអភ័យទោសបានកើតឡើងនៅពេលមានអ្វីមួយស្លាប់ជាយញ្ញបូជា» ឬ «ព្រះជាម្ចាស់លើកលែងទោសអោយ លុះត្រាតែមានអ្វីមួយស្លាប់ជាយញ្ញបូជា» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-doublenegatives]])

ការអត់ទោស

អ្នកអាចបញ្ជាក់យ៉ាងច្បាស់នូវអត្ថន័យដែលបានបង្កប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការអភ័យទោសពីអំពើបាបរបស់ប្រជាជន» (សូមមើលៈ rc://*/ta/man/translate/figs-explicit)