km_tn/heb/09/18.md

3.3 KiB

ដូច្នេះ សូម្បីតែសម្ពន្ធមេត្រីទីមួយក៏មិនបានចងឡើង ដោយគ្មានការបង្ហូរឈាមនោះឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្មនិងវិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះព្រះជាម្ចាស់បានបង្កើតសម្ពន្ធមេត្រីដំបូងជាមួយឈាម» (សូមមើលៈ [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-doublenegatives]])

សម្ពន្ធមេត្រីទីមួយ

បកប្រែពាក្យនេះដូចជាអ្នកបានបកប្រែនៅក្នុងជំពូក ៨ៈ៦​។

ឈាម

ការស្លាប់របស់សត្វ ដែលបានថ្វាយដល់ព្រះជាម្ចាស់ត្រូវបានគេនិយាយថា មិនមែនជាឈាមទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការស្លាប់របស់សត្វបានបូជាដល់ព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

យកឈាម...ព្រមទាំងទឹក...ប្រោះ...ដោយជ្រលក់...ប្រជាជនទាំងមូល

បូជាចារ្យជ្រលក់មែកហ៊ីសុបក្នុងឈាម និងទឹករួចរញ្ជួយមើមហុស ដូច្នេះឈាម និងទឹកនឹងធ្លាក់ចុះនៅលើរមូរ លើប្រជាជន។ ការប្រោះទឹកគឺជាសកម្មភាពនិមិត្តរូបដែលធ្វើឡើងដោយពួកបូជាចារ្យ ដែលពួកគេអនុវត្តអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងចំពោះមនុស្ស និងវត្ថុ។ នៅទីនេះរមូរ និងភាពអាចទទួលយកបានរបស់ប្រជាជនចំពោះព្រះជាម្ចាស់ត្រូវបានបង្កើតជាថ្មី។ (សូមមើលៈ rc://*/ta/man/translate/translate-symaction)

ស្លឹកហ៊ីសុប

ជាដើមឈើតូចមួយដែលមានផ្កានៅរដូវក្តៅប្រើក្នុងពិធីប្រោះទឹក

ជាឈាមនៃសម្ពន្ធមេត្រី

ត្រង់ថា​ ​«ឈាម» សំដៅទៅលើការស្លាប់របស់សត្វដែលបានបូជា ដើម្បីបំពេញតាមតម្រូវការនៃកិច្ចព្រមព្រៀង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈាមដែលនាំមកនូវសម្ពន្ធមេត្រីនេះ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metonymy)