km_tn/heb/09/13.md

6.0 KiB
Raw Permalink Blame History

ផេះ​គោ​ញី​ស្ទាវ​ដែល​គេ​បាច​លើ​មនុស្ស​សៅហ្មង

បូជាចារ្យត្រូវទម្លាក់ផេះបន្តិចបន្តួចទៅលើមនុស្សមិនបរិសុទ្ធ។

ធ្វើ​ឲ្យ​រូប​កាយ​គេ​បាន​បរិសុទ្ធ

ត្រង់ថា «​សាច់ឈាម» សំដៅទៅលើរាងកាយទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្រាប់ការសំអាតរាងកាយរបស់ពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ចុះចំណង់​បើ​ព្រះលោហិត​​ព្រះគ្រិស្ដ​ តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ច ថ្វាយព្រះអង្គផ្ទាល់ទុកជាយញ្ញបូជាឥតសៅហ្មងនៅចំពោះព្រះជាម្ចាស់ ទាំងសម្អាតមនសិកាយើងកិច្ចការឥត​បាន​ការ ដើម្បី​គោរព​បម្រើ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់យ៉ាងណាទៅទៀត​?

អ្នកនិពន្ធប្រើសំណួរនេះដើម្បីបញ្ជាក់ថា ការលះបង់របស់ព្រះគ្រិស្តគឺមានឥទ្ធិពលបំផុត។ ប្រាកដហើយព្រះលោហិតរបស់ព្រះគ្រិស្តនឹងសំអាតមនសិការរបស់យើងអោយបានកាន់តែច្រើនថែមទៀត ពីការប្រព្រឹត្ដ ដែលស្លាប់ដើម្បីបំរើព្រះដ៏មានព្រះជន្មរស់ ដោយសារតាមរយៈវិញ្ញាណដ៏នៅអស់កល្បជានិច្ចព្រះអង្គបានថ្វាយខ្លួនដោយគ្មានស្នាមជាព្រះ។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ព្រះលោហិត​​ព្រះគ្រិស្ដ

«ព្រះលោហិត» នៃព្រះគ្រិស្តតំណាងឲ្យការសុគត់របស់ព្រះអង្គ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សម្អាតមនសិកា

ត្រង់ថា «មនសិកា» សំដៅទៅលើអារម្មណ៍នៃកំហុសរបស់មនុស្សម្នាក់។ ដោយសារព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គ នោះអ្នកជឿមិនចាំបាច់មានអារម្មណ៍ថាខ្លួនគេមានកំហុសចំពោះអំពើបាបដែលពួកគេបានធ្វើដោយសារព្រះអង្គបានអត់ទោសឲ្យពួកគេហើយ។

ស្នាមជាំ

នេះគឺជាអំពើបាបតូច ឬកំហុសខាងសីលធម៌ ដែលត្រូវបានគេនិយាយនៅទីនេះ ដូចជាចំណុចតូចមិនធម្មតា ឬពិការភាពនៅលើព្រះកាយរបស់ព្រះគ្រិស្ត។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សម្អាត

ត្រង់ថា ​«សម្អាត» ​តំណាងឱ្យសកម្មភាពនៃការបំបាត់មនសិការរបស់យើងពី កំហុសដែលយើងបានធ្វើ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កិច្ចការឥត​បាន​ការ

ការប្រព្រឹត្ដអំពើបាបត្រូវបានគេនិយាយដូចជា ពួកគេជាកម្មសិទ្ធិរបស់ពិភពលោកនៃការស្លាប់នេះ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដោយហេតុនេះហើយ

«ជា​លទ្ធផល» ឬ ​«ដោយសារតែរឿងនេះ»

ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីថ្មីមួយ

នេះមានន័យថា ព្រះគ្រិស្តបណ្តាលឲ្យមានកិច្ចព្រមព្រៀងថ្មីរវាងព្រះជាម្ចាស់ និងមនុស្ស។

សម្ពន្ធមេត្រីទីមួយ

បកប្រែពាក្យនេះដូចជាអ្នកបានបកប្រែនៅក្នុងជំពូក ៨ៈ៦។

អស់អ្នកដែលព្រះអង្គបានត្រាស់ហៅមក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសធ្វើជាកូនរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

មរតក

ការទទួលនូវអ្វី ដែលព្រះជាម្ចាស់បានសន្យាដល់អ្នកជឿត្រូវបានគេនិយាយដូចជា ការទទួលមរតកទ្រព្យសម្បត្តិ និងទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)