km_tn/heb/09/03.md

3.1 KiB

នៅខាងក្រោយវាំងននទីពីរ

វាំងននទីមួយគឺជញ្ជាំងខាងក្រៅនៃត្រសាលដូច្នេះ «វាំងននទីពីរ» គឺជាវាំងននរវាង «ទីបរិសុទ្ធ» និង «ទីបរិសុទ្ធបំផុត»។

ទីពីរ

នេះគឺជាពាក្យលេខលំដាប់លេខពីរ។ (សូមមើលៈ rc://*/ta/man/translate/translate-ordinal)

នៅខាងក្នុងហិបនោះ

«នៅខាងក្នុងហិបនៃសម្ពន្ធមេត្រី»

ដំបងរបស់លោកអើរ៉ុនមានដុះផ្កាចេញ

នេះសំដៅទៅលើ ពេលដែលព្រះជាម្ចាស់បានបង្ហាញដល់ប្រជាជនអ៊ុីស្រាអែលថា ព្រះអង្គបានជ្រើសរើសអើរ៉ុនធ្វើជាបូជាចារ្យរបស់ព្រះអង្គ ដោយធ្វើដំបងរបស់អើរ៉ុន។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ដុះផ្កាចេញ

«ផ្កា» ឬ «ពន្លក» ឬ «លូតលាស់ និងអភិវឌ្ឍ»

បន្ទះថ្មនៃសម្ពន្ធមេត្រី

ត្រង់ថា «បន្ទះថ្ម» គឺជាដុំថ្មរាបស្មើដែលបានសរសេរពីលើ។ នេះសំដៅទៅលើបន្ទះថ្មដែលសេចក្ដីបង្គាប់ទាំងដប់បានសរសេរពីលើ។

រូប​ចេរូប៊ីនពេញដោយសិរីរុងរឿង ត្រដាង​ស្លាប​បាំង​ពី​លើ

នៅពេលដែលជនជាតិអ៊ុីស្រាអែលកំពុងធ្វើទូកធំនៃកិច្ចព្រមព្រៀងនោះ ព្រះជាម្ចាស់បានបញ្ជាពួកគេឲ្យឆ្លាក់រូបចេរូប៊ីនពីរនៅទុលមុខគ្នា ដោយស្លាបរបស់ពួកគេប៉ះលើគម្របដង្វាយលោះបាបរបស់ហិបនៃសម្ពន្ធមេត្រី។

រូប​ចេរូប៊ីន

ត្រង់ថា «​ចេរូប៊ីន» មានន័យថាជារូបចេរូប៊ីនពីរ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដែលយើងមិនអាច

ទោះបីជាអ្នកនិពន្ធប្រើសព្វនាមពហុវចនៈ «យើង» ក៏ដោយ គឺភាគច្រើនគាត់ជាសំដៅទៅលើតែខ្លួនគាត់ប៉ុណ្ណោះ។ «ដែលខ្ញុំមិនអាច» (សូមមើលៈ rc://*/ta/man/translate/figs-pronouns)