km_tn/heb/08/10.md

2.7 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

នេះជាការដកស្រង់ចេញពីព្យាការីយេរេមា។

ប្រជាជនអ៊ុីស្រាអែល

ប្រជាជនអ៊ុីស្រាអែលត្រូវបានគេនិយាយដូចជាពួកគេជាផ្ទះមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនអ៊ីស្រាអែល» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

បន្ទាប់ពីថ្ងៃនោះកន្លងផុតទៅ

«បន្ទាប់ពីពេលនោះ»

យើងនឹងចារក្រឹត្យវិន័យយើងក្នុងគំនិត

តម្រូវការរបស់ព្រះជាម្ចាស់ត្រូវបានគេនិយាយ ដូចជាវត្ថុដែលអាចដាក់នៅកន្លែងណាមួយ។ សមត្ថភាពរបស់មនុស្សក្នុងគំនិតត្រូវបានគេនិយាយ ដូចជាកន្លែងមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងអនុញ្ញាតឱ្យពួកគេយល់ពីច្បាប់របស់យើង» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

យើងចារក្រឹត្យវិន័យទាំងនោះក្នុងដួងចិត្តពួកគេផងដែរ

ដួងចិត្តរបស់មនុស្សដែលត្រូវបានគេគិតថា ជាចំណុចកណ្តាលនៃភាពស្មោះត្រង់របស់ពួកគេចំពោះព្រះជាម្ចាស់ត្រូវបានគេនិយាយថា ជាទំព័រដែលអាចត្រូវបានសរសេរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងអនុញ្ញាតឲ្យពួកគេគោរពច្បាប់របស់យើងដោយស្មោះត្រង់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

យើងធ្វើជាព្រះជាម្ចាស់ពួកគេ

«យើងនឹងធ្វើជាព្រះដែលពួកគេថ្វាយបង្គំ»

ពួកគេនឹងធ្វើជាប្រជារាស្រ្តរបស់យើង

«ពួកគេនឹងធ្វើជាមនុស្សដែលយើងយកចិត្តទុកដាក់»