km_tn/heb/08/01.md

3.2 KiB

ប្រយោគភ្ជាប់៖

អ្នកនិពន្ធបានបង្ហាញថាបព្វជិតភាពរបស់ព្រះគ្រិស្តប្រសើរជាងបព្វជិតភាពនៅលើផែនដី ហើយបព្វជិតភាពនៅលើផែនដី គឺជាគំរូនៃអ្វីៗនៅស្ថានសួគ៌។ ព្រះគ្រីស្ទមានកិច្ចបំរើដ៏ខ្ពង់ខ្ពស់ និងសេចក្តីសញ្ញាខ្ពង់ខ្ពស់។

បរិយាយនេះ

នេះមិនមានន័យថា «នៅពេលនេះ» ទេ ប៉ុន្តែត្រូវបានប្រើដើម្បីយកចិត្តទុកដាក់ទៅចំណុចសំខាន់ដែលនៅខាងក្រោម។

យើងកំពុងតែនិយាយ

ទោះបីជាអ្នកនិពន្ធប្រើសព្វនាមពហុវចនៈ «យើង» ក៏ដោយ ភាគច្រើនគឺគាត់សំដៅទៅលើតែខ្លួនគាត់ប៉ុណ្ណោះ។របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំកំពុងនិយាយ» ឬ «ខ្ញុំកំពុងសរសេរ» (សូមមើលៈ rc://*/ta/man/translate/figs-pronouns)

ដែលបានគង់នៅខាងស្តាំ

ត្រង់ថា «នៅខាងស្តាំ» សំដៅទៅលើទីកន្លែងកិត្ដិយស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គគង់នៅទីកន្លែងកិត្ដិយស»។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះក្នុងជំពូក ១:១។

បល្ល័ង្កនៃព្រះដ៏ខ្ពង់ខ្ពស់

ត្រង់ថា «ព្រះដ៏ខ្ពង់ខ្ពស់» សំដៅទៅលើព្រះជាម្ចាស់ ហើយ «បល្ល័ង្ក» សំដៅទៅលើការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដូចជាស្ដេច។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៃព្រះដែលជាស្តេចដ៏អស្ចារ្យរបស់យើង» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ជាព្រះពន្លាដែលព្រះអម្ចាស់បានសាងសង់ឡើង ពុំមែនសង់ដោយដៃមនុស្សទេ

មនុស្សបានសង់ត្រសាលនៅលើផែនដី ចេញពីស្បែកសត្វភ្ជាប់ទៅនឹងគ្រោងឈើ ហើយពួកគេរៀបចំឡើងតាមរបៀបនៃតង់។ ត្រង់នេះ «ឧបោសថ» មានន័យថារោងព្រះពន្លានៅស្ថានសួគ៌ដែលព្រះជាម្ចាស់បានបង្កើត។