km_tn/heb/06/19.md

4.6 KiB

ប្រយោគភ្ជាប់៖

ដោយបានបញ្ចប់ការព្រមាន និងការលើកទឹកចិត្តលើកទីបីរបស់អ្នកនិព្ធដល់អ្នកជឿ អ្នកនិពន្ធកាន់គម្ពីរហេព្រើរនៅតែបន្តការប្រៀបធៀបរបស់គាត់អំពីព្រះយេស៊ូ ជាបូជាចារ្យ ជាមួយមិលគីស្សាដែកជាបូជាចារ្យដែរ។

មានទំនុកចិត្តប្រកបដោយសុវត្ថិភាព និងប្រៀបបីដូចជាយុថ្កាខាងវិញ្ញាណ

ដូចយុថ្ការក្សាទូកមិនឲ្យរសាត់ក្នុងទឹក នោះព្រះយេស៊ូការពារយើងឲ្យមានសុវត្ថិភាពនៅចំពោះព្រះជាម្ចាស់។ ​របៀបផ្សេងទៀតនៃការបកប្រែៈ « ដែលបណ្តាលឲ្យយើងរស់នៅដោយសុវត្ថិភាពនៅចំពោះព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទំនុកចិត្តប្រកបដោយសុវត្ថិភាព និងប្រៀបបីដូចជាយុថ្កា

ត្រង់ពាក្យថា «សុវត្ថិភាព»​ និង «ទំនុកចិត្ត» មានន័យថាជាមូលដ្ឋានដូចគ្នា ហើយសង្កត់ធ្ងន់ទៅលើភាពជឿជាក់ពេញលេញនៃយុថ្កា។ របៀបផ្សេងទៀតនៃការបកប្រែៈ «យុថ្កាដែលអាចទុកចិត្តបានទាំងស្រុង» (សូមមើលៈ rc://*/ta/man/translate/figs-doublet)

ដែលធ្វើឲ្យយើងចូលទៅហួសវាំងននទីសក្ការៈ

ភាពជឿជាក់ត្រូវបានគេនិយាយដូចជា មនុស្សដែលអាចចូលទៅក្នុងទីបរិសុទ្ធបំផុតនៃព្រះវិហារ។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ចូលទៅហួស

នេះជាកន្លែងបរិសុទ្ធបំផុតនៅក្នុងព្រះវិហារ។ គឺត្រូវបានគេគិតថា ជាកន្លែងដែលព្រះមានវត្តមានខ្លាំងជាងគេក្នុងចំណោមប្រជាជនរបស់ព្រះអង្គ។ នៅក្នុងអត្ថបទនេះកន្លែងនេះ តំណាងឲ្យឋានសួគ៌ និងបន្ទប់បល្ល័ង្ករបស់ព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទុក​ជា​ប្រយោជន៍​ដល់​យើង

ហេតុការណ៍ដែលថា ព្រះយេស៊ូបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ហើយឥឡូវនេះព្រះអង្គគង់នៅជាមួយព្រះជាម្ចាស់ ជាព្រះបិតាបង្ហាញថា អ្នកដែលជឿលើព្រះអង្គនឹងជួបរឿងយ៉ាងនោះដែរ។ ព្រះយេស៊ូត្រូវបានគេនិយាយនៅទីនេះថា ដូចជាអ្នកដែលនាំមុខយើង ដែលយើងកំពុងរត់តាមព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាអ្នកដែលដើរនៅពីមុខយើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តាម​របៀប​ព្រះបាទ​ម៉ិលគីស្សាដែក

នេះមានន័យថា ព្រះគ្រិស្តជាបូជាចារ្យមានរឿងរ៉ាវដូចគ្នានឹងមិលគីស្សាដែកជាបូជាចារ្យដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរបៀបម៉ិលគីស្សាដែកជាបូជាចារ្យ»