km_tn/heb/06/16.md

4.0 KiB

ទទួលមរតកតាមព្រះបន្ទូលសន្យា

មនុស្សដែលព្រះជាម្ចាស់បានសន្យាចំពោះពួកគេ ត្រូវបានគេនិយាយថា ពួកគេនឹងទទួលមរតកទ្រព្យសម្បត្តិ និងទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដល់អស់អ្នកណាដែលនឹងទទួលអ្វីដែលព្រះអង្គបានសន្យា» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះអង្គពុំប្រែប្រួលឡើយ ហើយព្រះអង្គធានាអះអាងដោយពាក្យសម្បថ

«ព្រះរាជបំណងរបស់ព្រះអង្គនឹងមិនផ្លាស់ប្តូរទេ» ឬ «ព្រះអង្គតែងតែធ្វើតាមអ្វីដែលព្រះអង្គមានព្រះបន្ទូលជានិច្ច»

ដើម្បីឲ្យរបស់ពីរយ៉ាងពុំប្រែប្រួល

នេះគឺមានន័យថា ការសន្យារបស់ព្រះជាម្ចាស់ និងសម្បថរបស់ព្រះជាម្ចាស់។ ការទាំងពីរនេះមិនអាចផ្លាស់ប្តូរបានទេ។

គឺព្រះជាម្ចាស់ពុំចេះកុហក់ឡើយ

អវិជ្ជមានទ្វេដងនេះអាចមានន័យថា ព្រះជាម្ចាស់នឹងប្រាប់ការពិតអំពីស្ថានភាពនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំពីការដែលព្រះតែងតែមានព្រះបន្ទូលការពិត» (សូមមើលៈ rc://*/ta/man/translate/figs-doublenegatives)

អ្នកដែលរត់ទៅរកទីជម្រក

អ្នកជឿដែលទុកចិត្តលើព្រះជាម្ចាស់ ដើម្បីការពារពួកគេអាចនិយាយ ដូចជាពួកគេកំពុងរត់ទៅកន្លែងសុវត្ថិភាព។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងដែលបានជឿទុកចិត្តព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នឹងទទួលបានការលើកទឹកចិត្ត ដើម្បីមានទំនុកចិត្តរឹងមាំនូវអ្វី ដែលព្រះអង្គបានដាក់នៅមុខយើង

ការជឿទុកចិត្តលើព្រះជាម្ចាស់អាចនិយាយបានថា ហាក់ដូចជា ជំនឿជាវត្ថុមួយដែលអាចត្រូវបានបង្ហាញដល់មនុស្ស ហើយមនុស្សនោះអាចកាន់ខ្ជាប់បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងបន្តទុកចិត្តលើព្រះជាម្ចាស់ដូចដែលព្រះអង្គបានលើកទឹកចិត្តឲ្យយើងធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដែលព្រះអង្គបានដាក់នៅមុខយើង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលព្រះជាម្ចាស់បានដាក់នៅពីមុខយើង» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)