km_tn/heb/06/09.md

2.9 KiB
Raw Permalink Blame History

យើងជឿជាក់

ទោះបីជាអ្នកនិពន្ធប្រើសព្វនាមពហុវចនៈ «យើង» ​ក៏ដោយ គឺភាគច្រើនគាត់សំដៅទៅលើតែខ្លួនគាត់ប៉ុណ្ណោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំជឿជាក់» ​ឬ «ខ្ញុំប្រាកដ» (សូមមើលៈ rc://*/ta/man/translate/figs-pronouns)

លើអ្វីៗដែលនាំឲ្យបងប្អូន

នេះមានន័យថាពួកគេធ្វើបានល្អជាងអ្នកដែលបានបដិសេធព្រះជាម្ចាស់មិនស្តាប់បង្គាប់ព្រះអង្គ ហើយឥឡូវនេះមិនអាចប្រែចិត្តទៀតទេ ដូច្នេះព្រះជាម្ចាស់នឹងអត់ទោសឲ្យពួកគេ (សូមមើល ៦ៈ៤)។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកកំពុងធ្វើអ្វីៗប្រសើរជាងនោះ»

ទទួលការសង្រ្គោះ

នាមអរូបី «ការសង្គ្រោះ» អាចបញ្ជាក់ថាជាកិរិយាស័ព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សំលេងដែលខ្វល់ខ្វាយពីព្រះជាម្ចាស់ជួយសង្រ្គោះអ្នក» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ដ្បិត ព្រះជាម្ចាស់ពុំមែនអយុត្តិធ៌ម ដោយបំភ្លេចកិច្ចការ

ភាពអវិជ្ជមានពីរនេះអាចមានន័យថា ព្រះជាម្ចាស់នៅក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គនឹងចងចាំនូវអ្វីដែលល្អដែលប្រជាជនរបស់ព្រះអង្គបានធ្វើ។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិតព្រះជាម្ចាស់យុត្ដិធម៌ ដូច្នេះហើយព្រះអង្គនឹងនឹកចាំជានិច្ច» (សូមមើលៈ rc://*/ta/man/translate/figs-doublenegatives)

ព្រះនាមព្រះអង្គ

«ព្រះនាម» របស់ព្រះជាម្ចាស់គឺជា​នាមដែលតំណាងឲ្យព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិតព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)