km_tn/heb/06/04.md

5.2 KiB

អ្នកខ្លះបានភ្លឺម្តងរួចហើយ

ការយល់ដឹងត្រូវបានគេនិយាយ ដូចជាការបំភ្លឺ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលធ្លាប់យល់អំពីព្រះបន្ទូលព្រះគ្រិស្ត» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ស្គាល់ឱជារសអំណោយទានស្ថានបរមសុខ

ការសង្គ្រោះដែលមានបទពិសោធន៍ត្រូវបានគេនិយាយ ហាក់ដូចជាការកំពុងភ្លក់អាហារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលមានបទពិសោធន៍សន្សំព្រះចេស្តារបស់ព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចូលរួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ

ព្រះវិញ្ញាណបរិសុទ្ធ ដែលមករកអ្នកជឿត្រូវបានគេនិយាយថា ព្រះវិញ្ញាណបរិសុទ្ធជាវត្ថុដែលមនុស្សអាចចែករំលែកបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលបានទទួលព្រះវិញ្ញាណបរិសុទ្្ធ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អស់អ្នកបានស្គាល់ឱជារសព្រះបន្ទូលរបស់ព្រះជាម្ចាស់

ការសិក្សាព្រះបន្ទូលរបស់ព្រះ ត្រូវបានគេនិយាយដូចជាការភ្លក់អាហារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលរៀនពីព្រះបន្ទូលល្អៗរបស់ព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ស្គាល់ប្ញទ្ធានុភាពនៃលោកខាងមុខ

នេះមានន័យថាអំណាចរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះរាជរបស់ព្រះអង្គមានវត្តមាននៅលើពិភពលោកទាំងមូល។ ក្នុងន័យនេះ «ប្ញទ្ធានុភាព» គឺសំដៅទៅលើព្រះជាម្ចាស់ដែលមានអំណាចលើទាំងអស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានរៀនពីរបៀបដែលព្រះជាម្ចាស់នឹងធ្វើការប្រកបដោយប្ញទ្ធានុភាពពេលអនាគត» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បែរជាធ្លាក់ខ្លួនបាត់ជំនឿទៅវិញ

ការបាត់បង់ភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ត្រូវបានគេនិយាយថា ហាក់ដូចជាការធ្លាក់ចុះខាងរាងកាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់មកអ្នកដែលឈប់ជឿលើព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គេមិនអាចនាំអ្នកនោះឲ្យកែប្រែចិត្តវិញបានទេ

«គឺមិនអាចទៅរួចទេក្នុងការនាំពួកគេត្រឡប់មកវិញដើម្បីប្រែចិត្តម្តងទៀត»

ពួកគេបានឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់ និងខ្លួនគេផ្ទាល់ម្តងទៀត

នៅពេលមនុស្សងាកចេញពីព្រះជាម្ចាស់ គឺហាក់ដូចជាពួកគេឆ្កាងព្រះយេស៊ូម្ដងទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«ដូចជាពួកគេបានឆ្កាងសំរាប់ព្រះរាជបុត្រានៃព្រះជាម្ចាស់ម្តងទៀត» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះបុត្រារបស់ព្រះជាម្ចាស់

នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូ ដែលពិពណ៌នាអំពីទំនាក់ទំនងរបស់ព្រះអង្គជាមួយព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/guidelines-sonofgodprinciples)