km_tn/heb/05/09.md

4.5 KiB

ប្រយោគភ្ជាប់៖

នៅក្នុងខ១១ អ្នកនិពន្ធចាប់ផ្តើមការព្រមានលើកទីបីរបស់គាត់។ គាត់ព្រមានអ្នកជឿទាំងនេះថា ពួកគេនៅតែមិនទាន់ពេញវ័យ ហើយលើកទឹកចិត្តពួកគេឲ្យរៀនព្រះបន្ទូលរបស់ព្រះ ដើម្បីពួកគេអាចយល់ពីអ្វីដែលត្រឹមត្រូវ។

ព្រះអង្គបានគ្រប់លក្ខណ៍

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់ធ្វើឲ្យព្រះអង្គបានគ្រប់លក្ខណ៍» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

បានគ្រប់លក្ខណ៍

ត្រង់នេះន័យថា ត្រូវធ្វើឲ្យមានភាពចាស់ទុំ គឺអាចលើកកិត្ដិយសព្រះជាម្ចាស់គ្រប់ផ្នែកទាំងអស់នៃជីវិត។

ក្លាយជាប្រភពនៃការសង្រ្គោះអស់កល្បជានិច្ចចំពោះអ្នកណាដែលស្តាប់បង្គាប់ព្រះជាម្ចាស់

ជានាមអរូបី «ការសង្រ្គោះ» អាចបញ្ជាក់ថាជាកិរិយាស័ព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឡូវនេះព្រះអង្គជួយសង្គ្រោះអស់អ្នកដែលស្តាប់បង្គាប់ព្រះអង្គ ហើយឲ្យពួកគេរស់នៅជារៀងរហូត» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ព្រះជាម្ចាស់បានតម្រូវទុកជាមុន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានតម្រូវព្រះអង្គ» ​ឬ «ព្រះជាម្ចាស់បានតែងតាំងព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

តាមរបៀបព្រះបាទមុិលគីស្សាដែក

នេះមានន័យថា ព្រះគ្រិស្តជាបូជាចារ្យមានរឿងរ៉ាវដូចគ្នានឹងមិលគីស្សាដែក ជាបូជាចារ្យដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរបៀបដែលម៉ិលគីស្សាដែក ធ្វើជាបូជាចារ្យ»

យើងមានចំណុចច្រើនត្រូវនិយាយ

ទោះបីជាអ្នកនិពន្ធប្រើសព្វនាមពហុវចនៈ «យើង» ក៏ដោយ គឺភាគច្រើនគាត់សំដៅទៅលើតែខ្លួនរបស់គាត់ប៉ុណ្ណោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមានរឿងជាច្រើនដែលត្រូវនិយាយ» (សូមមើលៈ rc://*/ta/man/translate/figs-pronouns)

បងប្អូនក្រនឹងយល់ណាស់

សមត្ថភាពក្នុងការយល់ និងស្តាប់បង្គាប់ត្រូវបានគេនិយាយថា ជាសមត្ថភាពក្នុងការស្តាប់។ ហើយសមត្ថភាពក្នុងការស្តាប់ត្រូវបានគេនិយាយដូចជាឧបករណ៍ដែក ដែលក្លាយទៅជារិលជាមួយនឹងការប្រើប្រាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមានបញ្ហាក្នុងការស្វែងយល់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)