km_tn/heb/04/14.md

4.2 KiB

ដែលបានឆ្លងកាត់ស្ថានបរមសុខ

«អ្នកដែលបានចូលទៅកាន់កន្លែងដែលព្រះជាម្ចាស់គង់នៅ»

ព្រះបុត្រារបស់ព្រះជាម្ចាស់

នេះគឺជាឋានះដែលសំខាន់សម្រាប់ព្រះយេស៊ូ។ (សូមមើលៈ rc://*/ta/man/translate/guidelines-sonofgodprinciples)

ចូរឲ្យយើងកាន់ជំនឿឲ្យបានរឹងមាំ

ជំនឿ និងការទុកចិត្តត្រូវបានគេនិយាយថា ដូចជាវត្ថុដែលមនុស្សអាចយល់បានយ៉ាងរឹងមាំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចូរឲ្យយើងនៅតែបន្តជឿដោយទុកចិត្តលើព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

យើងពុំមែនមានមហាបូជាចារ្យ ដែលមិនចេះប្រណីសណ្តោស ចំពោះភាពទន់ខ្សោយរបស់យើង

ភាពអវិជ្ជមានពីរដងនេះមានន័យថា តាមពិតព្រះយេស៊ូពិតជាអាណិតអាសូរដល់មនុស្សខ្លាំងណាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងមានមហាបូជាចារ្យ​ ដែលអាចប្រណីសណ្ដោស...ជាការពិតយើងមាន» (សូមមើលៈ rc://*/ta/man/translate/figs-doublenegatives)

ព្រះអង្គរងការល្បួងគ្រប់ជំពូក ដូចជាយើងដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលបានស៊ូទ្រាំនឹងការល្បួងតាមគ្រប់មធ្យោបាយដែលយើងមាន» ឬ «អារក្សដែលបានល្បួងយើងតាមគ្រប់មធ្យោបាយដែលវាល្បួងយើង» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រះអង្គពុំបានធ្វើបាបសោះឡើយ

«ព្រះអង្គមិនប្រព្រឹត្តអំពើបាបទេ»

បល្ល័ង្កនៃព្រះគុណ

«ចូលទៅកាន់បល្ល័ង្ករបស់ព្រះជាម្ចាស់ ជាកន្លែងដែលមានព្រះគុណ»។ នៅត្រង់​ «បល្ល័ង្ក» សំដៅទៅលើព្រះជាម្ចាស់សោយរាជ្យជាស្ដេច។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាកន្លែងដែលព្រះជាម្ចាស់ដ៏មានព្រះគុណរបស់យើងកំពុងគង់លើបល្ល័ង្ករបស់ទ្រង់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

យើងបានទទួលក្តីមេត្តា និងស្វែងរកព្រះគុណ ទុកជាជំនួយ ពេលណាយើងត្រូវការ។

ត្រង់ថា «ក្តីមេត្តា» ​និង ​«ព្រះគុណ» ត្រូវបានគេនិយាយថា ដូចជា វត្ថុដែលអាចត្រូវបានផ្តល់ឱ្យឬអាចត្រូវបានរកឃើញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់អាចមានព្រះហឫទ័យមេត្ដាករុណា និងប្រណីសន្ដោស ហើយជួយយើងនៅពេលមានតម្រូវការ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)