km_tn/heb/04/12.md

7.0 KiB

ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានជីវិត

ត្រង់ថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់» ​សំដៅទៅលើអ្វីដែលព្រះជាម្ចាស់បានប្រាស្រ័យទាក់ទងនឹងមនុស្សជាតិមិនថាតាមរយៈមានព្រះបន្ទូល ឬតាមរយៈសារជាលាយលក្ខណ៍អក្សរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានជីវិត» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

មានជីវិត និងធ្វើចលនា

នេះនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហាក់ដូចជានៅមានជីវិត។ គឺមានន័យថា នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល នោះពិតជាមានអានុភាព និងប្រសិទ្ធភាព។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

មុតជាងដាវមុខពីរទៅទៀត

មុខដាវ ដាវមុខពីរអាចងាយក្នុងការកាត់សាច់មនុស្ស។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានប្រសិទ្ធភាពណាស់ក្នុងការបង្ហាញពីអ្វី ដែលមាននៅក្នុងចិត្តនិងគំនិតរបស់មនុស្ស។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដាវមុខពីរ

មុខដាវ ដាវដែលមុតនៅលើគែមទាំងពីរ

ចាក់ទម្លុះញែកព្រលឹងចេញពីវិញ្ញាណ និងញែកសន្លាក់ចេញពីខួរឆ្អឹង

ត្រង់នេះគឺបន្តនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចជាដាវ។ នៅទីនេះដាវគឺមុតស្រួចណាស់ ដែលអាចកាត់ និងចែកផ្នែកខ្លះនៃមនុស្ស ដែលពិបាកខ្លាំង ឬមិនអាចចែកបាន។ នេះមានន័យថាគ្មានអ្វីនៅក្នុងចិត្តរបស់យើងដែលអាចលាក់ពីព្រះជាម្ចាស់បានទេ។ (សូមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រលឹងចេញពីវិញ្ញាណ

ទាំងនេះគឺជាផ្នែកពីរផ្សេងគ្នា ប៉ុន្តែមិនទាក់ទងនឹងផ្នែករាងកាយរបស់មនុស្ស។ «ព្រលឹង» គឺជាអ្វីដែលបណ្តាលឲ្យមនុស្សមានជីវិត។ ​«វិញ្ញាណ» គឺជាផ្នែកមួយនៃមនុស្ស ដែលធ្វើឲ្យគេអាចស្គាល់ និងជឿលើព្រះជាម្ចាស់។

សន្លាក់ចេញពីខួរឆ្អឹង

«សន្លាក់» ​គឺជាអ្វីដែលមានឆ្អឹងពីររួមគ្នា។ «ខួរឆ្អឹង» គឺជាផ្នែកនៅកណ្តាលឆ្អឹង។

ជ្រាបពីគំនិត

ត្រង់នេះនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហាក់ដូចជាមនុស្សម្នាក់ដែលអាចដឹងអ្វីមួយ។​ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់លាតត្រដាងឡើង» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-personification)

បំណងដ៏ស៊ីជម្រៅ

ត្រង់នេះនិយាយអំពីចិត្ត ហាក់ដូចជាចំណុចកណ្តាលនៃការគិត និងអារម្មណ៍នៅក្នុងខ្លួនមនុស្សម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលមនុស្សកំពុងគិត ហើយមានបំណងធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គ្មានអ្វីមួយដែលព្រះជាម្ចាស់បង្កើតមក អាចលាក់កំបាំងពីព្រះអង្គបានឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានអ្វីមួយដែលព្រះជាម្ចាស់បង្កើតមក អាចលាក់កំបាំងពីព្រះអង្គបានឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ផ្ទុយទៅវិញ អ្វីៗទាំងអស់នៅទទេ និងបើកចំហ

នេះនិយាយអំពីអ្វីទាំងអស់ ដូចជា​មនុស្សម្នាក់ដែលឈរនៅកណ្ដាលវាល ឬជាប្រអប់ដែលបើកចំហ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីគ្រប់យ៉ាងត្រូវបានលាតត្រដាងទាំងស្រុង» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នៅទទេ និងបើកចំហ

ពាក្យទាំងពីរនេះជាទូទៅមានន័យដូចគ្នា ហើយបញ្ជាក់ថាគ្មានអ្វីត្រូវបានលាក់ពីព្រះជាម្ចាស់ទេ។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

ចំពោះព្រះនេត្រព្រះអង្គ ដែលយើងម្នាក់ៗត្រូវទូលថ្វាយគ្រប់កិច្ចការទាំងអស់

ព្រះជាម្ចាស់គឺត្រូវបានគេនិយាយ បើសិនព្រះអង្គមានព្រះនេត្រ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចំពោះព្រះដែលនឹងវិនិច្ឆ័យអំពីរបៀបដែលយើងបានរស់នៅ» (សូមមើល c://*/ta/man/translate/figs-metaphor)