km_tn/heb/04/08.md

5.6 KiB
Raw Permalink Blame History

ប្រយោគភ្ជាប់៖

នៅទីនេះអ្នកនិពន្ធបានព្រមានអ្នកជឿស្ដាប់បង្គាប់ ហើយត្រូវចូលទៅក្នុងការសម្រាករបស់ព្រះជាម្ចាស់ដែលប្រទានឲ្យ។ អ្នកនិពន្ធរំលឹកពួកគេថា ព្រះបន្ទូលរបស់ព្រះនឹងធ្វើឲ្យគេជឿជាក់ ហើយពួកគេអាចអធិស្ឋានដោយមានទំនុកចិត្តថាព្រះជាម្ចាស់នឹងជួយពួកគេ។

ប្រសិនបើ លោកយ៉ូស្វេនាំឲ្យពួកគេបានសម្រាកមែន

សន្ដិភាព និងសេចក្ដីសុខដែលព្រះជាម្ចាស់ប្រទានឲ្យ អាចនិយាយបានថា ពួកគេអាចសម្រាកដោយលោកយ៉ូស្វេអាចនឹងឲ្យ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បើសិនលោកយ៉ូស្វេបាននាំប្រជាជនអ៊ុីស្រាអែលទៅកាន់ទីកន្លែងដែលព្រះជាម្ចាស់អាចនឹងឲ្យពួកគេសម្រាក» ឬ «បើសិនក្នុងសម័យលោកយ៉ូស្វេប្រជាជនអ៊ុីស្រាអែលបានភ្លក់នូវព្រះពរនៃកាសម្រាករបស់ព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តម្រូវឲ្យមានថ្ងៃសប្ប័ទមួយទៀត សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។របៀបផ្សេងទៀតនៃការបកប្រែៈ «នៅតែមានថ្ងៃសប្ប័ទមួយទៀត សម្រាប់ប្រជារាស្រ្តរបស់ព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ថ្ងៃសប្ប័ទ

សន្តិភាព និងសេចក្ដីសុខអស់កល្បជានិច្ចត្រូវបានគេនិយាយថា ជាថ្ងៃឈប់សម្រាក ដែលជាថ្ងៃគោរពបូជារបស់ជនជាតិយូដា ហើយឈប់សម្រាកពីការងារ។របៀបផ្សេងទៀតនៃការបកប្រែៈ «ឈប់សម្រាកអស់កល្បជានិច្ច» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អស់អ្នកណាបានចូលទៅសម្រាកជាមួយព្រះជាម្ចាស់

សន្ដិភាព និងសេចក្ដីសុខដែលព្រះជាម្ចាស់ប្រទានឲ្យ អាចនិយាយបានថា ជាកន្លែងដែលពួកគេត្រូវចូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សដែលចូលទៅកាន់ទីកន្លែងសម្រាករបស់ព្រះជាម្ចាស់» ឬ «មនុស្សដែលភ្លក់នូវព្រះពរនៃការសម្រាករបស់ព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចូរឲ្យយើងបានសង្វាតចូលទៅសម្រាក

សន្ដិភាព និងសេចក្ដីសុខដែលព្រះជាម្ចាស់ប្រទានឲ្យ អាចនិយាយបានថា ជាកន្លែងដែលពួកគេត្រូវចូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងក៏គួរតែធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីសម្រាកជាមួយព្រះជាម្ចាស់ជាកន្លែងដែលព្រះអង្គគង់នៅ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កុំឲ្យនរណាម្នាក់ធ្លាក់ខ្លួនជាមនុស្សមិនស្តាប់បង្គាប់ឡើយ

ការមិនស្តាប់បង្គាប់ត្រូវបានគេនិយាយថា ជាប្រហោងដែលអាចបណ្ដោយឲ្យរាងកាយមនុស្សធ្លាក់ទៅក្នុងគ្រោះថ្នាក់។ អត្ថបទនេះអាចត្រូវកែសម្រួល ដូច្នេះនាមអរូបី «ការមិនស្ដាប់បង្គាប់» គឺបង្ហាញថាជាកិរិយាស័ព្ទ «មិនស្គាប់បង្គាប់» របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងមិនស្គាប់បង្គាប់តាមរបៀបដែលពួកគេបានធ្វើ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-abstractnouns]])