km_tn/heb/03/16.md

4.9 KiB

ព័ត៌មានទូទៅ៖

ពាក្យថា «ពួកគេ» សំដៅទៅលើជនជាតិអ៊ុីស្រាអែល ដែលមិនស្តាប់បង្គាប់ និង «យើង» សំដៅទៅលើទាំងអ្នកនិពន្ធ និងអ្នកអាន។ (សូមមើលៈ rc://*/ta/man/translate/figs-inclusive)

តើនរណាខ្លះបានឮព្រះជាម្ចាស់ និងមានចិត្តបះបោរ? តើអ្នកទាំងនោះ ជាអ្នកដែលពុំបានចេញពីប្រទេសអេស៊ីប ជាមួយលោកម៉ូសេទេឬ?

អ្នកនិពន្ធប្រើសំណួរដើម្បីបង្រៀនអ្នកអានរបស់គាត់។សំណួរទាំងពីរនេះអាចត្រូវបានដាក់បញ្ចូលជាប្រយោគមួយ ប្រសិនបើការចាំបាច់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អស់អ្នកដែលចេញពី អេស៊ីបដោយលោកម៉ូសេបានឮព្រះសូរសៀងព្រះជាម្ចាស់ តែពួកគេនៅតែបះបោរ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើព្រះអង្គខឹងនឹងនរណាខ្លះ រយៈពេលសែសិបឆ្នាំនេះ? តើព្រះជាម្ចាស់មិនខឹងមនុស្សប្រព្រឹត្តអំពើបាបទេឬ?

អ្នកនិពន្ធប្រើសំណួរដើម្បីបង្រៀនអ្នកអានរបស់គាត់។សំណួរទាំងពីរនេះអាចត្រូវបានដាក់បញ្ចូលជាប្រយោគមួយ ប្រសិនបើការចាំបាច់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់ខ្ញាល់អស់រយះពេលសែសិបឆ្នាំជាមួយនឹងអស់អ្នកដែលបានប្រព្រឹត្តអំពើបាប និងអនុញ្ញាតឲ្យពួកគេស្លាប់នៅទីរហោស្ថាន»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

សែសិបឆ្នាំ

«៤០ ឆ្នាំ» (សូមមើលៈ rc://*/ta/man/translate/translate-numbers)

តើសាកសពនរណាខ្លះត្រូវបោះចោលទីរហោស្ថាន? តើព្រះជាម្ចាស់បានស្បថពួកគេនឹងមិនអាចសម្រាកបានឡើយ ប្រសិនបើ គេមិនស្តាប់បង្គាប់ព្រះអង្គដូច្ហេះ?

អ្នកនិពន្ធប្រើសំណួរដើម្បីបង្រៀនអ្នកអានរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយចំពោះអ្នកណា ដែលមិនគោរពព្រះជាម្ចាស់បានស្បថថា ព្រះអង្គនឹងមិនអនុញ្ញាតឲ្យពួកគេចូលក្នុងការសម្រាករបស់ព្រះអង្គទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ពួកគេនឹងមិនអាចសម្រាកបានឡើយ

សន្ដិភាព និងសេចក្ដីសុខដែលព្រះជាម្ចាស់ប្រទានឲ្យ អាចនិយាយបានថា បើសិនពួកគេអាចសម្រាក់ដោយព្រះអង្គប្រទានឲ្យ និងហាក់ដូចជាពួកគេនៅទីកន្លែងដែលមនុស្សអាចទៅបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងមិនចូលទីកន្លែងសម្រាកឡើយ» ​ឬ «ពួកគេនឹងមិនបានភ្លក់ព្រះពរ នៃការសម្រាករបស់គាត់ទេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រោះគ្មានជំនឿ

ត្រង់ថា «គ្មានជំនឿ» អាចបញ្ជាក់ជាពាក្យនៃកិរិយាស័ព្ទ «ជឿ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីព្រោះពួកគេមិនបានជឿជាក់លើព្រះអង្គឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)