km_tn/heb/03/12.md

4.3 KiB

បងប្អូន

ត្រង់នេះគឺសំដៅទៅលើ គ្រីស្ទបរិស័ទរួមទាំងបុរស និងស្ត្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងប្អូន​ប្រុស និងស្រី​» ឬ «បងប្អូនរួមជំនឿ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-gendernotations]])

មានមនុស្សមានចិត្តអាក្រក់មិនជឿ

ចិត្តត្រូវបានគេនិយាយនៅទីនេះ ហាក់ដូចជាគំនិតរបស់មនុស្ស ជាចំនុចកណ្ដាលនៃឆន្ទៈរបស់មនុស្ស និងការលើកទឹកចិត្ត។របៀបផ្សេងទៀតនៃការបកប្រែៈ «ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ឈប់ជឿលើព្រះជាម្ចាស់បានទេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

បែរចិត្តចេញពីព្រះជាម្ចាស់ដែលមានព្រះជន្មរស់

ចិត្តរបស់មនុស្សត្រូវបានគេនិយាយថា ដូចជាមនុស្សទាំងអស់ដែលអាចបោះបង់ចោលផ្លូវត្រឹមត្រូវ ក្នុងការដើរតាម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយអ្នកឈប់គោរពព្រះជាម្ចាស់ដ៏មានព្រះជន្មរស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះជាម្ចាស់ដែលមានព្រះជន្មរស់

«ព្រះពិត ជាព្រះដែលពិតជាមានជីវិត»

កាលណាព្រះគម្ពីរចែងថា «ថ្ងៃនេះ»

«ខណៈពេលដែលនៅតែមានឱកាស»

កុំឲ្យមានបងប្អូនណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា មានចិត្តរឹងរូស និងចាញ់បោកបាបឲ្យសោះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការបោកបញ្ឆោតនៃអំពើបាបមិនធ្វើអោយអ្នកណាម្នាក់រឹងរូសឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

កុំឲ្យមានបងប្អូនណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា មានចិត្តរឹងរូស និងចាញ់បោកបាបឲ្យសោះ

ការរឹងចចេសត្រូវបានគេនិយាយថា ជាមនុស្សរឹង ឬមានចិត្តរឹងរូស។ ភាពរឹងគឺជាលទ្ធផលនៃការបញ្ឆោតដោយអំពើបាប។ នេះអាចត្រូវបានប្រើឡើងវិញ ដូច្នេះនាមអរូបី «បោកបញ្ឆោត» គឺជាត្រូវបានបង្ហាញជាកិរិយាស័ព្ទ «បញ្ឆោត»។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់ក្នុងចំណោមអ្នកនឹងត្រូវបានបញ្ឆោត ដោយអំពើបាប ហើយក្លាយជាមនុស្សរឹងចចេសទេ» ឬ «អ្នកមិនធ្វើបាបបោកបញ្ឆោតខ្លួនឯង ដើម្បីឲ្យអ្នកក្លាយជាមនុស្សរឹងចចេសឡើយ» (សូមមើលៈ [[rc:///ta/man/translate/figs-abstractnouns]] និង [[rc:///ta/man/translate/figs-metaphor]])