km_tn/heb/03/07.md

2.8 KiB

ប្រយោគភ្ជាប់៖

ការព្រមាននៅទីនេះគឺជាការរំលឹកពីការមិនជឿរបស់ជនជាតិអ៊ុីស្រាអែល ដែលបានរារាំងពួកគេស្ទើរតែទាំងអស់ពីការចូលទឹកដីដែលព្រះជាម្ចាស់បានសន្យាជាមួយពួកគេ។ ការមិនជឿរបស់ពួកគេត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរនិក្ខមនំជំពូក ១៧: ១ នៅពេលពួកគេត្អូញត្អែរនឹងលោកម៉ូសេ ហើយសង្ស័យថាព្រះជាម្ចាស់គង់នៅជាមួយពួកគេ។

ព័ត៌មានទូទៅៈ

ដកស្រង់ចេញមកពីព្រះគម្ពីរសញ្ញាចាស់ នៅក្នុងព្រះគម្ពីរទំនុកដំកើង។

បើអ្នករាល់គ្នាឮព្រះសូរសៀងព្រះជាម្ចាស់ហើយ

បញ្ញត្ដិរបស់ព្រះជាម្ចាស់ចំពោះជនជាតិអ៊ុីស្រាអែលគឺដូចជាព្រះអង្គបានឲ្យពួកគេស្ដាប់សំឡេងដែរ។របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើអ្នកឮព្រះជាម្ចាស់មានព្រះបន្ទូល» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

មិនត្រូវមានចិត្តរឹងរូស

ការរឹងចចេសត្រូវបានគេនិយាយថា ជាចិត្តដែលមានលក្ខណៈរឹងរូស។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំរឹងរូស» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

បះបោរ កំឡុងពេលរងការល្បង នៅទីរហោរស្ថាន

ត្រង់ថា «បះបោរ» និង «ការល្បង» អាចបញ្ជាក់ថា ជាកិរិយាស័ព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចបុព្វបុរសរបស់អ្នកបានបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយល្បងលព្រះអង្គនៅទីរហោស្ថាន» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)