km_tn/heb/03/05.md

4.0 KiB

ម៉្យាងវិញទៀត

ឃ្លានេះចាប់ផ្តើមការប្រៀបធៀបរវាងលោកម៉ូសេ និងព្រះគ្រិស្ត។ ឃ្លានេះអាចទុកចោលចេញពីការបកប្រែរបស់អ្នក បើចាំបាច់។

នៅក្នុងព្រះដំណាក់ទាំងមូលរបស់ព្រះជាម្ចាស់

ប្រជាជនហេព្រើរដែលព្រះជាម្ចាស់បានបើកសម្ដែងព្រះអង្គផ្ទាល់ បើពួកគេជាផ្ទះពិត។ សូមមើលពីរបៀបដែលអ្នកបានបកប្រែនៅក្នុងជំពូក ៣: ១។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះអង្គផ្តល់សក្ខីភាពអំពីហេតុការណ៍ទាំងឡាយ

ឃ្លានេះប្រហែលជាសំដៅទៅលើកិច្ចការរបស់លោកម៉ូសេទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជីវិតេបស់លោកម៉ូសេ និងកិច្ចការចង្អុលបង្ហាញអំពីហេតុការណ៍» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដែលនឹងកើតមានឡើងនាពេលអនាគត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះយេស៊ូនឹងមានព្រះបន្ទូលនៅពេលអនាគត» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រះបុត្រា

នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូជា ព្រះរាជបុត្រានៃព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/guidelines-sonofgodprinciples)

ទទួលបន្ទុកលើព្រះដំណាក់

នេះនិយាយអំពីប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ដូចជាពួកគេជា ផ្ទះពិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលគ្រប់គ្រងលើប្រជារាស្ដ្ររបស់ព្រះជាម្ចាស់» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

យើងជាព្រះដំណាក់របស់ព្រះជាម្ចាស់

នេះនិយាយអំពីប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ដូចជាពួកគេជា ផ្ទះពិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

បើយើងមានចិត្តរឹងប៉ឹង និងទំនុកចិត្តប្រកបដោយមោទនភាព

ត្រង់ថា «មានចិត្តរឹងប៉ឹង» និង «ទំនុកចិត្តប្រកបដោយមោទនភាព» គឺជាអរូបីហើយ អាចត្រូវបានបញ្ជាក់ជាកិរិយាស័ព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បើយើងបន្ដមានទំនុកចិត្ត ហើយសង្ឃឹមថាព្រះជាម្ចាស់នឹងធ្វើអ្វីៗដែលព្រះអង្គបានសន្យា» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)