km_tn/heb/03/01.md

4.4 KiB
Raw Permalink Blame History

ប្រយោគភ្ជាប់៖

ការព្រមានលើកទីពីរនេះគឺវែងជាង និងលម្អិតជាងនេះទៅទៀត ហើយរួមទាំងជំពូក ៣ និង ៤។ អ្នកនិពន្ធចាប់ផ្តើមដោយបង្ហាញថា ព្រះគ្រិស្តប្រសើរជាងលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ។

បងប្អូនដ៏វិសុទ្ធ

ត្រង់ថា «បងប្អូន» សំដៅទៅលើពួកគ្រីស្ទានទាំងប្រុសទាំងស្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងប្អូនប្រុស និងស្រីដ៏វិសុទ្ធ» ឬ «បងប្អូនរួមជំនឿរបស់យើង» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-gendernotations]])

បងប្អូនបានទទួលការត្រាស់ហៅមកស្ថានបរមសុខ

ត្រង់ថា «ស្ថានបរមសុខ» តំណាងឲ្យព្រះជាម្ចាស់។របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានត្រាស់ហៅយើងទាំងអស់គ្នា» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សាវក

ត្រង់ពាក្យនេះមានន័យថាអ្នកដែលត្រូវបានបញ្ជូន។ នៅក្នុងអត្ថបទនេះគឺ មិនសំដៅទៅលើសាវកណាម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរនាក់ទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលត្រូវបានបញ្ជូន»

តាមការប្រកាសជំនឿ

នេះអាចត្រូវបានកែសម្រួល ដូច្នេះហើយនាមអរូបី «ការប្រកាស» គឺបានបញ្ជាក់ថាជាកិរិយាស័ព្ទ «ប្រកាស»។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលប្រកាសប្រាប់» ឬ «អ្នកដែលយើងជឿ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់

ប្រជាជនហេព្រើរ ជាអ្នកដែលព្រះជាម្ចាស់បានបើកសម្ដែងព្រះអង្គផ្ទាល់អាចនិយាយបាន បើពួកគេជាផ្ទះពិត។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ដល់ប្រជារាស្រ្តរបស់ព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះយេស៊ូទទួលបាន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានទទួលព្រះយេស៊ូ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

អ្នកដែលសាងសង់អ្វីៗទាំងអស់

សកម្មភាពដែលព្រះជាម្ចាស់ បង្កើតពិភពលោក ត្រូវបានគេនិយាយ ដូចជាព្រះអង្គបានសាងសង់ផ្ទះ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គ្រប់ផ្ទះទាំងអស់មានជាង ជាអ្នកសាងសង់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ផ្ទះនីមួយៗមានអ្នកសាងសង់» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)