km_tn/heb/02/07.md

4.0 KiB

តូចជាងពួកទេវតាតែបនិ្តចប៉ុណ្ណោះ

អ្នកនិពន្ធនិយាយអំពីមនុស្សដែលមិនសូវសំខាន់ដូចពួកទេវតាដូចជា មនុស្សកំពុងតែឈរក្នុងឋានៈទាបជាងពួកទេវតាតែបនិ្តចប៉ុណ្ណោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនសំខាន់ដូចពួកទេវតាតែបនិ្តចប៉ុណ្ណោះទេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

បង្កើតមនុស្ស...ទទួលបានមកុដ...នៅក្រោមបាទជើងពួកគេ...ចុះចូលនឹងព្រះអង្គនៅឡើយទេ

ត្រង់នេះ ឃ្លាទាំងនេះមិនសំដៅទៅលើមនុស្សជាក់លាក់ទេ ប៉ុន្តែសំដៅទៅលើមនុស្សទូទៅរួមទាំងបុរស និងស្ត្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «បង្កើតមនុស្សលោក...ពាក់មកុដឲ្យពួកគេ...ជើងរបស់ពួកគេ...ដល់ពួកគេ» (សូមមើលៈ [[rc:///ta/man/translate/figs-genericnoun]] និង [[rc:///ta/man/translate/figs-gendernotations]])

បងប្អូនរាល់គ្នាទទួលបានមកុដ ប្រកបដោយសរីរុងរឿង និងកិត្តិយស

អំណោយនៃសិរីល្អ និងកិត្តិយសត្រូវបានគេនិយាយដូចជាកម្រងផ្កា ​ដែលដាក់នៅលើក្បាលរបស់អត្តពលិកដែលទទួលបានជ័យជំនះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានប្រទានសិរីរុងរឿង និងកិត្ដិយសដល់ពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមបាទជើងពួកគេ

អ្នកនិពន្ធនិយាយអំពីមនុស្សគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងដូចជា ពួកគេបានបោះជំហានទៅមុខលើអ្វីៗគ្រប់យ៉ាងដោយជើងរបស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានផ្តល់ឲ្យពួកគេគ្រប់គ្រងលើអ្វីៗទាំងអស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដ្បិតព្រះជាម្ចាស់បានបង្រ្កាបអ្វីៗទាំងអស់ឲ្យចុះចូលនឹងព្រះអង្គ

ភាពអវិជ្ជមានទ្វេដងនេះមានន័យថាអ្វីៗទាំងអស់នឹងត្រូវចុះចូលចំពោះព្រះគ្រិស្ត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានដាក់អ្វីៗទាំងអស់នៅក្រោមអំណាចពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-doublenegatives)

យើងឃើញថា អ្វីទាំងអស់ពុំទាន់ចុះចូលនឹងព្រះអង្គនៅឡើយទេ

«យើងដឹងថាមនុស្សមិនអាចគ្រប់គ្រងអ្វីៗទាំងអស់បានទេ»