km_tn/heb/02/05.md

3.4 KiB

ប្រយោគភ្ជាប់៖

អ្នកនិពន្ធរំលឹកដល់អ្នកជឿជនជាតិហេព្រើរទាំងនេះថា នៅថ្ងៃណាមួយផែនដីនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអម្ចាស់យេស៊ូវ។

ព័ត៌មានទូទៅ៖

ការដកស្រង់នេះគឺចេញពី ព្រះគម្ពីរទំនុកតម្កើងក្នុងគម្ពីរសញ្ញាចាស់។ ការដកស្រង់នៅតែបន្តតាមរយៈផ្នែកបន្ទាប់។

ដ្បិត ពុំមែនជាពួកទេវតារបស់ព្រះជាម្ចាស់ទេ

ដ្បិតព្រះជាម្ចាស់មិនបានប្រទានឲ្យពួកទេវតាធ្វើជាអ្នកដឹកនាំទេ»

ប្រគល់ឲ្យគ្រប់គ្រងពិភពលោក

ត្រង់ថា «ពិភពលោក» សំដៅទៅលើមនុស្សរស់នៅទីនោះ។ ហើយ «ប្រគល់ឲ្យគ្រប់គ្រង» មានន័យថានេះគឺជាពិភពលោកក្នុងយុគសម័យបន្ទាប់ពីព្រះគ្រិស្តយាងត្រឡប់មកវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សដែលនឹងរស់នៅក្នុងពិភពលោកថ្មី» (សូមមើល: rc://*/ta/man/translate/figs-metonymy)

តើបុត្រមនុស្សជាអ្វីបានជាព្រះជាម្ចាស់នឹកនាដល់គេមេ្ល៉ះ?

សំណួរនេះត្រូវបានប្រើដើម្បី បញ្ជាក់ថាមនុស្សមិនសំខាន់គ្រប់គ្រាន់ទេ ដែលព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានមនុស្សដែលសក្ដិសមនឹងព្រះអង្គយកព្រះហឫទ័យទុកដាក់ទេ!» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ឬក៏បុត្រមនុស្សដែលបងប្អូនគ្នាយកចិត្តទុកដាក់?

នេះមានន័យថាជាមូលដ្ឋានដូចគ្នានឹងសំណួរទីមួយ។ សំណួរវោហារស័ព្ទនេះបង្ហាញពី ការភ្ញាក់ផ្អើលដែលថា មនុស្សមិនសំខាន់គ្រប់គ្រាន់សម្រាប់ព្រះជាម្ចាស់ក្នុងការថែរក្សាពួកគេ។របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានមនុស្សដែលសក្ដិសមនឹងឲ្យព្រះអង្គថែរក្សាពួកគេទេ!» (UDB) (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-rquestion]])