km_tn/heb/01/13.md

3.6 KiB

ព័ត៌មានទូទៅ៖

ការដកស្រង់នេះចេញមកពីទំនុកតម្កើងមួយទៀត។

ចុះតើទេវតាមួយណា ដែលព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់គ្រប់ពេលថា...ព្រះបាទាព្រះអង្គ?»

អ្នកនិពន្ធប្រើសំនួរមួយដើម្បីបញ្ជាក់ថា ព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលពីរឿងនេះទៅកាន់ទេវតាទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្ដែព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលទៅកាន់ទេវតាណាមួយឡើយ...ព្រះបាទាព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ចូរអង្គុយនៅខាងស្តាំយើង

ត្រង់ថា «នៅខាងស្ដាំ» សំដៅទៅលើកន្លែងកិត្តិយស។ របៀបផ្សេងទៀតនៃការបកប្រែៈ «អង្គុយជិតខ្ញុំនៅកន្លែងកិត្ដិយស» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

រហូតយើងបង្រ្កាបខ្មាំងសត្រូវព្រះអង្គដាក់ក្រោមព្រះបាទាព្រះអង្គ

ខ្មាំងសត្រូវរបស់ព្រះគ្រីស្ទបាននិយាយដូចជា ពួកគេនឹងក្លាយជាវត្ថុដែលដាក់ជើងរបស់ស្ដេច។ រូបភាពនេះតំណាងឲ្យការបរាជ័យ និងភាពអាម៉ាស់សម្រាប់សត្រូវរបស់ព្រះអង្គ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តើទេវតាទាំងអស់មិនមែនជាវិញ្ញាណ...ទទួលការសង្រ្គោះជាមរតកដែរឬទេ?

អ្នកនិពន្ធប្រើសំណួរនេះដើម្បីរំលឹកអ្នកអានថាទេវតា គឺមិនមានឥទ្ធិពលដូចព្រះគ្រិស្ដនោះទេ ប៉ុន្តែពួកគេមានតួនាទីផ្សេងគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកទេវតាទាំងអស់ជាវិញ្ញាណ...ទទួលការសង្រ្គោះជាមរតក»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ដែលត្រូវទទួលការសង្រ្គោះជាមរតក

ការទទួលនូវអ្វី ដែលព្រះជាម្ចាស់បានសន្យាដល់អ្នកជឿត្រូវបានគេនិយាយ ដូចជាទទួលមរតកទ្រព្យសម្បត្តិ និងទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្រាប់អ្នកដែលព្រះជាម្ចាស់នឹងសង្គ្រោះ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)