km_tn/heb/01/10.md

4.1 KiB
Raw Permalink Blame History

ប្រយោគភ្ជាប់៖

អ្នកនិពន្ធបន្តពន្យល់ថាព្រះយេស៊ូ មានឋានៈខ្ពស់ជាងពួកទេវតា។

ព័ត៌មានទូទៅ

ការដកស្រង់នេះចេញមកពីទំនុកតម្កើងមួយទៀត។

កាលដើមដំបូងបង្អស់

«មុនពេលមានអ្វីៗកើតឡើង»

ព្រះអម្ចាស់​បាន​បង្កើតគ្រឹះ​ផែនដី

អ្នកនិពន្ធនិយាយអំពី ព្រះជាម្ចាស់បានបង្កើតផែនដី ដូចជាព្រះអង្គ បានសាងសង់នៅលើគ្រឹះ។របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានបង្កើតផែនដី» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​ផ្ទៃ​មេឃ​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ

ត្រង់ថា ​«ព្រះហស្ដ» សំដៅទៅលើអំណាច និងសកម្មភាពរបស់ព្រះជាម្ចាស់។របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានបង្កើតផ្ទៃមេឃ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​រលាយ​បាត់​ទៅអស់

«ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ» ឬ «ផ្ទៃមេឃនិងផែនដីនឹងលែងមានទៀតហើយ»

ដូច​សម្លៀកបំពាក់

អ្នកនិពន្ធនិយាយពីមេឃ និងផែនដីហាក់ដូចជា សម្លៀកបំពាក់ ដែលនឹងចាស់ហើយនៅទីបំផុតនឹងក្លាយទៅជាឥតប្រយោជន៍។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

បត់​​ផែនដី និង​ផ្ទៃ​មេឃ​ទុក ដូច​គេ​បត់​អាវ​ធំ

អ្នកនិពន្ធនិយាយពីមេឃ និងផែនដី ដូចជាអាវផាយ ឬសម្លៀកបំពាក់ខាងក្រៅផ្សេង។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

ផែនដី និង​ផ្ទៃ​មេឃ​នឹង​ត្រូវរេចរឹល​ទៅដូច​សម្លៀកបំពាក់

អ្នកនិពន្ធនិយាយអំពីមេឃ និងផែនដីដូចជាសម្លៀកបំពាក់ដែលអាចផ្លាស់ប្តូរសម្រាប់សម្លៀកបំពាក់ផ្សេងទៀត។ (សូមមើល rc://*/ta/man/translate/figs-simile)

ផែនដី និង​ផ្ទៃ​មេឃ​នឹង​ត្រូវរេចរឹល​ទៅ

ការនេះអាចត្រូវបានថ្លែងនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកនឹងផ្លាស់ប្តូរពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រះជន្មាយុ​របស់​ព្រះអង្គក៏​មិន​ចេះ​អស់

ជារយៈពេលនៃពេលវេលាត្រូវបានប្រើ ​ដើម្បីតំណាងឲ្យអត្ថិភាពដ៏អស់កល្បរបស់ព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជន្មាយុ​របស់​ព្រះអង្គក៏​មិន​ចេះ​អស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)