km_tn/heb/01/08.md

2.9 KiB

ព័ត៌មានទូទៅ៖

ការដកស្រង់បទគម្ពីរនេះចេញមកពីព្រះគម្ពីទំនុកតម្កើង។

ចំពោះព្រះបុត្រាវិញ ព្រះជាម្ចាស់មានព្រះបន្ទូល

«ចំពោះព្រះជាម្ចាស់មានព្រះបន្ទូល គឺមានបន្ទូលអំពីព្រះបុត្រា»

ព្រះបុត្រា

នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូជា ព្រះរាជបុត្រានៃព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/guidelines-sonofgodprinciples)

បពិត្រ ព្រះជាម្ចាស់ បល្ល័ង្កព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច

បល្ល័ង្ករបស់ព្រះបុត្រាតំណាងការគ្រប់គ្រងរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គគឺជាព្រះ ហើយរជ្ជកាលរបស់ព្រះអង្គនឹងស្ថិតស្ថេរជារៀងរហូត» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះរាជ្យរបស់ព្រះអង្គជារាជ្យប្រកបដោយយុត្តិធម៌

ត្រង់ថា «ព្រះរាជ្យ» សំដៅទៅលើការគ្រប់គ្រងរបស់ព្រះរាជបុត្រា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយព្រះអង្គនឹងគ្រប់គ្រងលើប្រជាជននៃនគររបស់ព្រះអង្គដោយយុត្តិធម៌» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះអង្គបានចាក់ប្រេងអភិសេកព្រះអង្គ ដោយប្រេងនៃអំណរលើសលប់ ជាងមិត្តភក្តិរបស់ព្រះអង្គទៅទៀត

ត្រង់ថា «ប្រេងនៃសេចក្តីអំណរ» សំដៅទៅលើអំណរដែលព្រះរាជបុត្រាមាននៅពេលព្រះជាម្ចាស់លើកកិត្ដិយសព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានផ្តល់កិត្តិយសដល់ព្រះអង្គហើយធ្វើឲ្យព្រះអង្គរីករាយជាងអ្នកដទៃ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)