km_tn/heb/01/06.md

3.1 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

ការដកស្រង់ដំបូងនៅក្នុងផ្នែកនេះ (ទេវតាទាំងអស់របស់ព្រះជាម្ចាស់ ... ) ចេញពីសៀវភៅមួយដែលលោកម៉ូសេបានសរសេរ។ ទីពីរ (ព្រះអង្គជាព្រះជាម្ចាស់ដែលបានបង្កើត ... ) គឺដកស្រង់មកពីព្រះគម្ពីរទំនុកតម្កើង។

បុត្រច្បង

នេះមានន័យថាព្រះយេស៊ូ។ អ្នកនិពន្ធសំដៅទៅលើព្រះអង្គថាជា «បុត្រច្បង» ដើម្បីបញ្ជាក់ពីសារៈសំខាន់ និងសិទ្ធិអំណាចរបស់ព្រះរាជបុត្រាលើមនុស្សគ្រប់គ្នា។ គឺមិនបានមានន័យថា មានពេលវេលាមុនពេលដែលព្រះយេស៊ូបានប្រសូត្រមក ឬថាព្រះជាម្ចាស់មានបុត្រា ឯទៀតដូចព្រះយេស៊ូនោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះរាជបុត្រាដែលមានកិត្តិយស គឺជាព្រះរាជបុត្រាតែមួយគត់របស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះជាម្ចាស់មានព្រះបន្ទូល

«ព្រះជាម្ចាស់មានព្រះបន្ទូល»

ព្រះអង្គជាព្រះជាម្ចាស់ ដែលបានបង្កើតទេវតាជាវិញ្ញាណ ហើយអ្នកបម្រើព្រះអង្គជាអណ្តាតភ្លើង

អាចមានន័យថាទី ១) «ព្រះជាម្ចាស់បានធ្វើអោយទេវតារបស់ព្រះអង្គក្លាយជាវិញ្ញាណដែលបំរើព្រះអង្គប្រកបដោយអំណាចដូចជាអណ្តាតភ្លើង» (UDB) ឬទី២) ព្រះជាម្ចាស់ធ្វើឲ្យមានខ្យល់ ហើយអណ្តាតភ្លើងនៃអ្នកនាំសារ និងអ្នកបំរើរបស់ព្រះអង្គ។ នៅក្នុងភាសាដើមពាក្យសម្រាប់ «ទេវតា»គឺដូចគ្នានឹង «អ្នកនាំសារ «ហើយពាក្យ «វិញ្ញាណ» គឺដូចគ្នានឹង «ខ្យល់»។ ដោយអាចមានន័យសំខាន់ថា ទេវតាបម្រើព្រះបុត្រាព្រោះព្រះអង្គមានឋានៈខ្ពស់ជាង។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)