km_tn/gen/49/10.md

2.6 KiB

ដំបងរាជ្យនឹងមិនចេញឆ្ងាយពីយូដាឡើយ, ហើយដំបងគ្រប់គ្រងក៏មិនឃ្លាតឆ្ងាយចេញពីជើងរបស់គាត់ដែរ

«ដំបងរាជ្យ» និង «ដំបង» គឺជាដំបងដែលត្រូវបានតុបតែងជាយូរមកហើយដែលស្តេចបានកាន់។ នៅទីនេះពួកគេជាឈ្មោះក្រៅផ្លូវការដែលតំណាងឱ្យអំណាចគ្រប់គ្រង។ ហើយ "យូដា" តំណាងឱ្យកូនចៅរបស់គាត់។ ការបកប្រែផ្សេងទៀត៖ «អំណាចគ្រប់គ្រងនឹងស្ថិតនៅជាមួយកូនចៅយូដាជានិច្ច» (សូមមើល [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-parallelism]])

រហូតតែស៊ីឡូមកដល់។ ប្រជាជាតិទាំងឡាយនឹងស្តាប់បង្គាប់គាត់

អត្ថន័យដែលមានគឺ ១) «ស៊ីឡូ» មានន័យថា «សួយសារអាករ។ » ការបកប្រែផ្សេងទៀត៖ « ទាល់តែប្រជាជាតិនានាស្តាប់បង្គាប់គាត់ហើយនាំគាត់សួយសារអាករ» ឬ ២)« ស៊ីឡូ»សំដៅទៅលើទីក្រុងស៊ីឡូ។ ការបកប្រែផ្សេងទៀត៖ «រហូតដល់អ្នកគ្រប់គ្រងមកដល់ស៊ីឡូរ។បន្ទាប់មកប្រជាជាតិនានានឹងស្តាប់តាមគាត់។» មនុស្សជាច្រើនពិចារណាទំនាយនេះអំពីព្រះមេស្ស៊ីដែលជាកូនចៅរបស់ស្ដេចដាវីឌ។ ដាវីឌជាកូនចៅយូដា។

ប្រជាជាតិទាំងឡាយនឹងស្តាប់បង្គាប់គាត់

នៅទីនេះ «ប្រជាជាតិ» សំដៅទៅលើប្រជាជន។ ការបកប្រែផ្សេងទៀត៖ «ប្រជាជននៃប្រជាជាតិនានានឹងគោរពតាមគាត់»(សូមមើល rc://*/ta/man/translate/figs-metonymy)