km_tn/gen/49/05.md

2.7 KiB

ស៊ីម្មាន និង​ លេវី​ ជា​បងប្អូន​​គ្នា

នេះមិនត្រឹមតែមានន័យថាពួកគេជាបងប្អូននឹងកំណើតជាមួយគ្នានោះទេ។ យ៉ាកុបកំពុងតែសង្កត់ធ្ងន់ថាពួកគេបានធ្វើការរួមគ្នាដើម្បីសំលាប់ប្រជាជននៅស៊ីគែម។

ដាវរបស់ពួកគេបានប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ

«ពួកគេប្រើដាវរបស់ខ្លួនធ្វើបាបនិងសម្លាប់មនុស្ស»

ឱព្រលឹងខ្ញុំអើយ.......ដួងចិត្តរបស់ខ្ញុំ

យ៉ាកុបប្រើពាក្យ«ព្រលឹង» និង«ដួងចិត្ត» ដើម្បីសំដៅទៅលើខ្លួនគាត់ហើយគាត់កំពុងនិយាយថាមនុស្សផ្សេងទៀតហើយប្រហែលជាព្រះក៏គោរពគាត់ខ្លាំងណាស់ដែលគាត់មិនចង់ចូលរួមជាមួយអ្នកដែលធ្វើផែនការធ្វើអំពើអាក្រក់។ (សូមមើល rc://*/ta/man/translate/figs-synecdoche)

សូមកុំឲ្យខ្ញុំចូលរួមទៅក្នុងគំនិតរបស់ពួកគេ,កុំចូលរួមជាមួយការជួបជុំរបស់គេឡើយ

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ យ៉ាកុបរួមបញ្ចូលពួកគេដើម្បីបញ្ជាក់ថាគាត់មិនចង់ចូលរួមក្នុងផែនការអាក្រក់របស់ពួកគេទេ។ ការបកប្រែផ្សេងទៀត៖ «ខ្ញុំប្រាកដជាមិនចូលរួមជាមួយពួកគេដើម្បីរៀបចំផែនការណាមួយទេ» (សូមមើល rc://*/ta/man/translate/figs-parallelism)

ពួកគេកាត់ជើងគោ

នេះសំដៅទៅលើស៊ីម្មាននិងលេវីដែលធ្វើឱ្យគោពិការ។

កាត់

នេះសំដៅទៅលើការកាត់សរសៃនៅជើងរបស់សត្វដូច្នេះវាមិនអាចដើរបានទេ។