km_tn/gen/48/14.md

4.4 KiB

ស្តាំរបស់គាត់ ហើយដាក់នៅលើក្បាលរបស់អេប្រាអ៊ីម

ការដាក់ដៃខាងស្តាំលើក្បាលអេប្រាអ៊ីមគឺជាសញ្ញាដែលបង្ហាញថាគាត់នឹងទទួលបានព្រះពរធំជាងនេះ។ (សូមមើល rc://*/ta/man/translate/translate-symaction)

លោកអ៊ីស្រាអែលបានឲ្យពរដល់លោកយ៉ូសែប

នៅទីនេះ« យ៉ូសែប» ក៏តំណាងឱ្យអេប្រាអ៊ីមនិងម៉ាណាសេដែរ។ ដោយសារយ៉ូសែបជាឪពុកគាត់គឺជាមនុស្សតែម្នាក់គត់ដែលបានរៀបរាប់នៅទីនេះ។ (សូមមើល rc://*/ta/man/translate/figs-synecdoche)

ព្រះជាម្ចាស់ដែលលោកអប្រាហាំ និងលោកអ៊ីសាក ជាឪពុករបស់ទូលបង្គំបានដើរតាម

ការបម្រើព្រះត្រូវបានគេនិយាយដូចជាកំពុងដើរនៅចំពោះព្រះ។ ការបកប្រែផ្សេងទៀត៖ «ព្រះដែលលោកអប្រាហាំនិងលោកអ៊ីសាកជាជីតារបស់ខ្ញុំបានគោរពបំរើ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ដែលថែរក្សាទូលបង្គំ

ព្រះបានថែរក្សាអ៊ីស្រាអែលដូចគង្វាលថែរក្សាចៀមរបស់គាត់។ ការបកប្រែផ្សេងទៀត៖ «អ្នកបានថែរក្សាខ្ញុំ ដូចជាអ្នកគង្វាលថែរក្សាសត្វរបស់គាត់» (សូមមើល rc://*/ta/man/translate/figs-explicit)

ទេវតា

អត្ថន័យដែលមានគឺ ១) នេះសំដៅទៅលើទេវតាដែលព្រះបានបញ្ជូនដើម្បីការពារយ៉ាកុបឬ ២) នេះសំដៅទៅលើព្រះដែលបានលេចចេញជារូបទេវតាដើម្បីការពារយ៉ាកុប។

ការពារទូលបង្គំ

«អ្នកសង្រ្គោះខ្ញុំ»

សូម​ឲ្យ​ឈ្មោះរបស់ទូលបង្គំ ឈ្មោះ​រប​ស់​លោក​អប្រា‌ហាំ និង​លោក​អ៊ីសាកបាន​នៅក្នុងពួកគេ

នៅទីនេះ «ឈ្មោះ»តំណាងឱ្យមនុស្ស។ ឃ្លាថា «ឈ្មោះរបស់ខ្ញុំត្រូវបានដាក់ឈ្មោះនៅក្នុងពួកគេ» គឺជាពាក្យសំដីដែលមានន័យថាមនុស្សម្នាក់ត្រូវបានគេចងចាំដោយសារតែមនុស្សម្នាក់ផ្សេងទៀត។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «សូមឱ្យប្រជាជនចងចាំលោកអប្រាហាំ អ៊ីសាក និង ខ្ញុំដោយសារអេប្រាអ៊ីមនិងម៉ាណាសេ» (សូមមើល [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-idiom]] and rc://*/ta/man/translate/figs-activepassive)

សូម​ឲ្យ​ពួកគេ​បាន​ចម្រើន​ឡើង​នៅ​លើ​ផែន‌ដី

នៅទីនេះ« ពួកគេ» សំដៅទៅលើអេប្រាអ៊ីមនិងម៉ាណាសេ ប៉ុន្តែ វាតំណាងអោយកូនចៅរបស់ពួកគេ។ ការបកប្រែផ្សេងទៀត៖ «សូមឱ្យពួកគេមានកូនចៅជាច្រើនដែលនឹងរស់នៅពាសពេញផែនដី» (សូមមើល rc://*/ta/man/translate/figs-metonymy)