km_tn/gen/44/33.md

3.3 KiB

ឥឡូវនេះ

នេះមិនមានន័យថា «នៅពេលនេះទេ» ប៉ុន្តែត្រូវបានប្រើដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះចំណុចសំខាន់ដែលនៅខាងក្រោម។

មេត្តាដល់យើងខ្ញុំជាអ្នកបម្រើលោកម្ចាស់

យូដាចាត់ទុកខ្លួនគាត់ថាជា«អ្នកបម្រើរបស់លោក» នេះគឺជាវិធីផ្លូវការនៃការនិយាយទៅកាន់នរណាម្នាក់ដែលមានអំណាចខ្ពស់។ ការបកប្រែផ្សេងទៀត៖ « សូមឱ្យខ្ញុំ អ្នកបម្រើរបស់លោក»ឬ «អនុញ្ញាតឱ្យខ្ញុំ» (សូមមើល rc://*/ta/man/translate/figs-123person)

ទៅលោកម្ចាស់ខ្ញុំ

យូដាហៅយ៉ូសែបថាជា«ម្ចាស់របស់ខ្ញុំ»។ ការបកប្រែផ្សេងទៀត៖ « ចំពោះលោកម្ចាស់របស់ខ្ញុំ» ឬ «ចំពោះលោក» (សូមមើល rc://*/ta/man/translate/figs-123person)

សូមអនុញ្ញាតឲ្យក្មេងប្រុសនេះ បានឡើងទៅ

វានឹងប្រើឃ្លាថា «ឡើងទៅ» នៅពេលនិយាយអំពីការធ្វើដំណើរពីស្រុកអេស៊ីបទៅស្រុកកាណាន។

តើឲ្យខ្ញុំអាចឡើងទៅរកឪពុករបស់ខ្ញុំបានយ៉ាងដូចម្តេច ប្រសិនបើ ក្មេងប្រុសនេះមិននៅជាមួយខ្ញុំទេនោះ?

យូដាប្រើសំនួរមួយដើម្បីបញ្ជាក់ពីទុក្ខសោកដែលគាត់នឹងមានប្រសិនបើបេនយ៉ាមីនមិនបានវិលត្រឡប់ទៅផ្ទះវិញ។ ការបកប្រែផ្សេងទៀត៖ « ខ្ញុំមិនអាចត្រឡប់ទៅឪពុកខ្ញុំវិញទេប្រសិនបើក្មេងប្រុសនោះមិននៅជាមួយខ្ញុំ ។» (សូមមើល rc://*/ta/man/translate/figs-rquestion)

ខ្ញុំខ្លាច មានរឿងអាក្រក់ដែលអាចនឹងកើតឡើងចំពោះឪពុករបស់ខ្ញុំ

មនុស្សដែលរងទុក្ខវេទនាត្រូវបានគេនិយាយដូចជា« អំពើអាក្រក់» គឺជារឿងដែលកើតឡើងលើមនុស្សម្នាក់។ ការបកប្រែផ្សេងទៀត៖ « ខ្ញុំខ្លាចនឹងមើលឃើញថាឪពុកខ្ញុំនឹងរងទុក្ខប៉ុន្មាន» (សូមមើល rc://*/ta/man/translate/figs-metaphor)