km_tn/gen/43/32.md

4.5 KiB

អ្នកបម្រើរបស់លោកយ៉ូសែបបានលើកម្ហូបជូនលោកយ៉ូសែបដោយផ្ទាល់ ហើយឲ្យបងៗដួសម្ហូបខ្លួនឯង។ ជនជាតិអេស៊ីបនៅទីនោះហូបអាហារជាមួយគាត់ដោយឡែកដោយខ្លួនរបស់ពួកគេ

នេះមានន័យថាយ៉ូសែបបងប្អូននិងប្រជាជនអេស៊ីបផ្សេងទៀតកំពុងបរិភោគនៅកន្លែងបីផ្សេងគ្នានៅក្នុងបន្ទប់តែមួយ។ ការបកប្រែផ្សេងទៀត៖ « ពួកអ្នកបំរើបានបម្រើលោកយ៉ូសែបដោយខ្លួនឯង,និងបងប្អូនរបស់គាត់ផ្ទាល់ និង​ ជនជាតិអេស៊ីបដែលកំពុងបរិភោគជាមួយគាត់ផ្ទាល់»

ជនជាតិអេស៊ីបនៅទីនោះហូបអាហារជាមួយគាត់ដោយឡែកដោយខ្លួនរបស់ពួកគេ

ទាំងនេះប្រហែលជាមន្ដ្រីអេស៊ីបផ្សេងទៀតដែលបានបរិភោគជាមួយយ៉ូសែបប៉ុន្តែពួកគេនៅតែអង្គុយដាច់ដោយឡែកពីគាត់និងបងប្អូនសាសន៍ហេព្រើរ។

ព្រោះជនជាតិអេស៊ីបមិនហូបនំប៉័ងជាមួយជនជាតិហេព្រើរទេ ដ្បិតជនជាតិអេស៊ីបខ្ពើមនឹងការនោះ

នេះអាចត្រូវបានបកប្រែជាប្រយោគថ្មី «ពួកគេបានធ្វើបែបនេះពីព្រោះជនជាតិអេស៊ីបគិតថាវាគួរឱ្យខ្មាស់ណាស់ក្នុងការបរិភោគជាមួយជនជាតិហេព្រើរ»

មិនហូបនំប៉័ង

នៅទីនេះ «នំប៉័ង» តំណាងឱ្យអាហារជាទូទៅ។ (សូមមើល rc://*/ta/man/translate/figs-synecdoche)

បងៗអង្គុយទល់មុខគាត់

នេះបញ្ជាក់ថាយ៉ូសែបបានរៀបចំកន្លែងដែលបងប្រុសម្នាក់ៗនឹងអង្គុយ។ អ្នកអាចធ្វើឱ្យច្បាស់នូវព័ត៌មានដែលបង្កប់ន័យ។ ការបកប្រែផ្សេងទៀត៖ « បងប្អូនបានអង្គុយនៅពីមុខបុរសនោះតាមរបៀបដែលគាត់រៀបចំកន្លែងរបស់ពួកគេ» (សូមមើល rc://*/ta/man/translate/figs-explicit)

ពួកគេអង្គុយតាមលេខរៀងពីបងច្បងទៅប្អូនពៅ តាមអាយុរបស់ពួកគេ

«កូនច្បង»និង «កូនពៅ»ត្រូវបានប្រើរួមគ្នាដើម្បីមានន័យថាបងប្អូនទាំងអស់កំពុងអង្គុយតាមលំដាប់លំដោយយោងទៅតាមអាយុរបស់ពួកគេ។ (សូមមើ rc://*/ta/man/translate/figs-merism)

ពួកគេមានការ​ឆ្ងល់​ទាំង​អស់​គ្នា

«បុរសទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេដឹងរឿងនេះ»

ប៉ុន្តែ ចំណែករបស់បេនយ៉ាមីន ប្អូនប្រុសរបស់គាត់វិញ ប្រាំដងលើសបងៗរបស់គាត់

ឃ្លា «ប្រាំដង» អាចត្រូវបានបញ្ជាក់ជាទូទៅ។ ការបកប្រែផ្សេងទៀត៖ « ប៉ុន្តែបេនយ៉ាមីនបានទទួលចំណែកដែលធំជាងអ្វីដែលបងប្អូនរបស់គាត់បានទទួល»