km_tn/gen/39/21.md

3.1 KiB

ប៉ុន្តែ ព្រះអម្ចាស់គង់នៅជាមួយលោកយ៉ូសែប

នេះសំដៅទៅព្រះអម្ចាស់ថែរក្សាយ៉ូសែបហើយមានចិត្តសប្បុរសចំពោះគាត់។ ការបកប្រែផ្សេងទៀត៖ «តែព្រះអម្ចាស់មានព្រះហប្ញទ័យប្រណីចំពោះយ៉ូសែប» (UDB) ឬ« ប៉ុន្តែព្រះអម្ចាស់បានថែរក្សាយ៉ូសែប»(សូមមើល rc://*/ta/man/translate/figs-idiom)

គឺបានធ្វើឲ្យមេគុកអាណិតមេត្តាដល់គាត់

នេះមានន័យថាព្រះយេហូវ៉ាបានធ្វើ ឲ្យ ឆ្មាំគុកយល់ព្រមនឹងយ៉ូសែបហើយចាត់គាត់ ឲ្យ មើលថែគាតយ៉ាងល្អ។ ការបកប្រែផ្សេងទៀត៖ «ព្រះអម្ចាស់បានធ្វើអោយឆ្មាំគុកពេញចិត្តនឹងយ៉ូសែប» (សូមមើល rc://*/ta/man/translate/figs-idiom)

មេគុក

«អ្នកគ្រប់គ្រងពន្ធនាគារ» ឬ «បុរសទទួលបន្ទុកពន្ធនាគារ»

បានប្រគល់អ្នកទោសដែលនៅក្នុងគុកទាំងអស់ទៅក្នុងដៃរបស់លោកយ៉ូសែប

នៅទីនេះ« ដៃ»តំណាងឱ្យអំណាចឬការទុកចិត្តរបស់យ៉ូសែប។ការបកប្រែផ្សេងទៀត៖ «ដាក់យ៉ូសែបឱ្យមើលការខុសត្រូវ» (សូមមើល rc://*/ta/man/translate/figs-metaphor)

អ្វីៗដែលពួកគេធ្វើនៅទីនោះ លោកយ៉ូសែបជាអ្នកទទួលខុសត្រូវទាំងអស់

«យ៉ូសែបទទួលបន្ទុករាល់កិច្ចការដែលពួកគេបានធ្វើនៅទីនោះ»

ព្រោះព្រះអម្ចាស់គង់នៅជាមួយគាត់

នេះសំដៅទៅលើព្រះអម្ចាស់បានជួយយ៉ូសែបនិងដឹកនាំគាត់។ការបកប្រែផ្សេងទៀត៖ «ពីព្រោះព្រះអម្ចាស់បានដឹកនាំយ៉ូសែប» (សូមមើល rc://*/ta/man/translate/figs-idiom)

អ្វីដែលគាត់ធ្វើ ព្រះអម្ចាស់បានធ្វើឲ្យចម្រើនឡើងទាំងអស់

«ព្រះអម្ចាស់បានធ្វើ ឲ្យ អ្វីៗទាំងអស់ដែលយ៉ូសែបបានធ្វើបានចម្រើនឡើង»