km_tn/gen/29/23.md

3.0 KiB

ដើម្បីគេងជាមួយនាង

នេះបញ្ជាក់ថាយ៉ាកុបមិនដឹងថាគាត់នៅជាមួយលេអាទេពីព្រោះវាងងឹតហើយគាត់មិនអាចមើលឃើញ។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះអាចត្រូវបានធ្វើឱ្យច្បាស់។(សូមមើល rc://*/ta/man/translate/figs-explicit)

លោកឡាបាន់បានអោយអ្នកបំរើរបស់គាត់គឺស៊ីលផា.........អ្នកបំរើនាង

នៅទីនេះអ្នកនិពន្ធបានផ្តល់ព័ត៌មាននៅខាងក្រោយអំពីឡាបាន់ឱ្យស៊ីលផាដល់លេអា។ ភាគច្រើនគាត់បានអោយស៊ីលផាដល់លេអានៅមុនថ្ងៃរៀបអាពាហ៍ពិពាហ៍។(សូមមើលwriting-background)

ស៊ីលផា

នេះគឺជាឈ្មោះអ្នកបម្រើស្រីរបស់នាងលេអា។(សូមមើលtranslate-names)

មើល៏ នេះគឺជាលេអា

លោកយ៉ាកុបបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញនាងលេអាកំពុងដេកជាមួយគាត់។ ពាក្យថា« មើល»នៅទីនេះបង្ហាញថាយ៉ាកុបមានការភ្ញាក់ផ្អើលចំពោះអ្វីដែលគាត់បានឃើញ។

តើអ៊ំធ្វើដូច្នេះដាក់ខ្ញុំធ្វើអ្វី?

យ៉ាកុបប្រើសំណួរដើម្បីបង្ហាញកំហឹងនិងការភ្ញាក់ផ្អើលរបស់គាត់។ ការបកប្រែផ្សេងទៀត៖ «ខ្ញុំមិនជឿថាអ៊ំបានធ្វើបែបនេះចំពោះខ្ញុំទេ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

តើខ្ញុំមិនបានបម្រើអ៊ំ ដើម្បីឲ្យបាននាងរ៉ាជែលជាឬ?

លោកយ៉ាកុបប្រើសំនួរទាំងនេះដើម្បីបង្ហាញពីការឈឺចាប់របស់គាត់ដែលឡាបាន់បានបញ្ឆោតគាត់។ សំណួរនេះអាចត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត៖ «ខ្ញុំបានបម្រើអ្នកអស់រយៈពេលប្រាំពីរឆ្នាំដើម្បីរៀបការជាមួយរ៉ាជែល!»(សូមមើល់figs-rquestion)