km_tn/gen/27/36.md

3.3 KiB

តើមិនត្រឹមត្រូវទេឬអី ដែលគេដាក់ឈ្មោះថា​ យ៉ាកុប?

អេសាវប្រើសំណួរដើម្បីបញ្ជាក់កំហឹងរបស់គាត់ចំពោះយ៉ាកុប។ ការបកប្រែផ្សេងទៀត៖ «យ៉ាកុបពិតជាឈ្មោះត្រឹមត្រូវសម្រាប់បងប្រុសរបស់ខ្ញុំ!»(សូមមើល rc://*/ta/man/translate/figs-rquestion)

យ៉ាកុប

អ្នកបកប្រែក៏អាចបន្ថែមលេខយោងដែលនិយាយថា៖ «ឈ្មោះយ៉ាកុបមានន័យថា គាត់ចាប់កែងជើង› នៅក្នុងភាសាដើមឈ្មោះ«យ៉ាកុប» ក៏ស្តាប់ទៅដូចជាពាក្យថា «គាត់បោកបញ្ឆោត»

គាត់បានទទួល.......ព្រះពរ

នេះនិយាយអំពីសិទ្ធិកូនច្បងដូចជាវាជាវត្ថុដែលមនុស្សម្នាក់អាចយកទៅបាន។ការបកប្រែផ្សេងទៀត៖ «គាត់បានបោកបញ្ឆោតខ្ញុំ ឱ្យផ្តល់ឱ្យគាត់នូវមរតកទ្វេដែលខ្ញុំគួរតែទទួលបានជាកូនប្រុសច្បង!»(សូមមើល rc://*/ta/man/translate/figs-metaphor)

ឥឡូវនេះ វាបានយកពរព្រះខ្ញុំទៀត

នេះនិយាយអំពីព្រះពរមួយដូចជាវត្ថុដែលមនុស្សម្នាក់អាចដកហូតបាន។ ការបកប្រែផ្សេងទៀត៖ «ឥឡូវនេះគាត់បានបោកបញ្ឆោតលោកពុក ឱ្យផ្តល់ពរដល់គាត់ជំនួសខ្ញុំ»(សូមមើល rc://*/ta/man/translate/figs-metaphor)

តើលោកឪពុកមិនបានត្រៀមពរអ្វីផ្សេងទៀតឲ្យកូនទេឬអី

អេសាវដឹងថាឪពុករបស់គាត់មិនអាចអោយពរគាត់ដូចគ្នានឹងអ្វីដែលគាត់បានអោយពរដល់យ៉ាកុបទេ។ អេសាវកំពុងតែសួរថាតើមានអ្វីដែលត្រូវនិយាយទៅកាន់គាត់ថា អ៊ីសាកមិនបាននិយាយទេពេលដែលកំពុងអោយពរដល់យ៉ាកុប។

តើឪពុកមានអ្វីច្រើនជាងនេះឲ្យកូន?

លោកអ៊ីសាកប្រើសំណួរដើម្បីបញ្ជាក់ថាគ្មានអ្វីផ្សេងទៀតដែលគាត់អាចធ្វើបានទេ។ ការបកប្រែផ្សេងទៀត៖ «មិនមានអ្វីផ្សេងទៀតដែលខ្ញុំអាចធ្វើបានសម្រាប់អ្នកទេ!»(សូមមើល rc://*/ta/man/translate/figs-rquestion)