km_tn/gen/26/23.md

2.7 KiB

លោកអ៊ីសាកបានចេញពីទីនោះ ឡើងទៅបៀរសេបា

នៅទីនេះ «បានចេញពី»គឺប្រហែលជាឯកសារយោងអំពីការឆ្ពោះទៅភាគខាងជើង។ និយាយថាគាត់បានទៅតាមរបៀបធម្មជាតិបំផុតសម្រាប់ភាសារបស់អ្នក។ ការបកប្រែផ្សេងទៀត៖«អ៊ីសាកបានចាកចេញពីទីនោះហើយបានទៅ ឯបៀរសេបា»

ពូជពង្សរបស់អ្នកបានចម្រើនឡើង

«នឹងធ្វើអោយកូនចៅរបស់អ្នកកើនចំនួនច្រើន» ឬ «នឹងធ្វើអោយកូនចៅរបស់អ្នកកើនចំនួនច្រើនឡើង»

ដោយយល់ដល់លោកអប្រាហាំជាអ្នកបម្រើរបស់យើង

«សម្រាប់លោកអប្រាហាំជាអ្នកបម្រើរបស់យើង» ឬអ្នកអាចធ្វើឱ្យអត្ថន័យពេញលេញ។ ការបកប្រែផ្សេងទៀត៖«ពីព្រោះយើងបានសន្យាជាមួយលោកអប្រាហាំដែលជាអ្នកបម្រើរបស់យើង ថាយើងនឹងធ្វើរឿងនេះ»(សូមមើល rc://*/ta/man/translate/figs-explicit)

លោកអ៊ីសាកបានសង់អាសនៈមួយនៅទីនោះ

អ្នកអាចបញ្ជាក់យ៉ាងច្បាស់ពីមូលហេតុដែលអ៊ីសាកបានសង់អាសនៈ។ ការបកប្រែផ្សេងទៀត៖ «អ៊ីសាកបានសង់អាសនៈមួយនៅទីនោះដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់»(សូមមើល rc://*/ta/man/translate/figs-explicit)

បានអំនាវរកព្រះនាមរបស់ព្រះអម្ចាស់

ដើម្បី«អំពាវនាវ»មានន័យថាអធិស្ឋានឬថ្វាយបង្គំ។ ត្រង់នេះ«ឈ្មោះ»តំណាងអោយព្រះអម្ចាស់ ។ ការបកប្រែផ្សេងទៀត៖«បានអធិស្ឋានដល់ព្រះអម្ចាស់» ឬ «ថ្វាយបង្គំព្រះអម្ចាស់»(សូមមើល rc://*/ta/man/translate/figs-metonymy)