km_tn/gen/26/09.md

3.9 KiB

ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បានកោះហៅលោកអ៊ីសាកទៅគាល់

អ័ប៊ីម៉ាឡិចប្រហែលជាបានចាត់មនុស្សម្នាក់អោយទៅប្រាប់អ៊ីសាកថា ស្តេចអ័ប៊ីម៉ាឡេកចង់ជួបគាត់។ ការបកប្រែផ្សេងទៀត៖«ព្រះបាទអ័ប៊ីម៉ាឡេកបានបញ្ជូនអ្នកណាម្នាក់ដើម្បីនាំអ៊ីសាកទៅគាត់»(សូមមើល rc://*/ta/man/translate/figs-metonymy)

ហេតុអ្វីបានជាលោកនិយាយថា, នាងគឺជាប្អូនស្រីរបស់ខ្ញុំដូច្នេះ?

នេះគឺជាការដកស្រង់នៅក្នុងសម្រង់មួយ។ វាអាចត្រូវបានបញ្ជាក់ជាសម្រង់ដោយប្រយោល។ ការបកប្រែផ្សេងទៀត៖ «ហេតុអ្វីបានជាអ្នកនិយាយថានាងជាប្អូនស្រីរបស់អ្នក?»(សូមមើល [[rc:///ta/man/translate/figs-quotesinquotes]] និង [[rc:///ta/man/translate/figs-quotations]])

ដើម្បីយកនាង

«ដូច្នេះគាត់អាចយកនាង»

ហេតុអ្វីបានជាលោកធ្វើដូច្នេះចំពោះយើង?

ព្រះបាទអ័ប៊ីម៉ាឡិចបានប្រើសំណួរនេះដើម្បីស្តីបន្ទោសអ៊ីសាក។ ការបកប្រែផ្សេងទៀត៖ «អ្នកមិនគួរធ្វើបែបនេះចំពោះពួកយើងទេ!» (UDB)(សូមមើល rc://*/ta/man/translate/figs-rquestion)

លោកនឹងនាំទុក្ខទោសដល់យើង

នេះនិយាយអំពីការធ្វើឱ្យនរណាម្នាក់មានកំហុសដូចជា«កំហុស»ដែលត្រូវបានដាក់លើនរណាម្នាក់។ ការបកប្រែផ្សេងទៀត៖ «អ្នកនឹងបណ្តាលឱ្យយើងមានកំហុសក្នុងការយកប្រពន្ធរបស់បុរស»(សូមមើល rc://*/ta/man/translate/figs-metaphor)

ចំពោះយើង

នៅទីនេះ «យើង» សំដៅទៅលើព្រះបាទអ័ប៊ីម៉ាឡិចនិងប្រជាជនរបស់គាត់។(សូមមើល rc://*/ta/man/translate/figs-exclusive)

អស់អ្នកណាដែលប៉ះពាល់បុរសនេះ

នៅទីនេះ «ប៉ះពាល់»មានន័យថាប៉ះពាល់ដែលមានគ្រោះថ្នាក់។ ការបកប្រែផ្សេងទៀត៖ «អ្នកណាធ្វើបាបបុរសនេះ»(សូមមើល rc://*/ta/man/translate/figs-idiom)

នឹងត្រូវសម្លាប់

ស្តេចអ័ប៊ីម៉ាឡិចប្រហែលជាមានបំណងប្រាប់នរណាម្នាក់ ឲ្យ សម្លាប់នរណាម្នាក់ដែលនិងធ្វើបាបអ៊ីសាកឬរេបិកា។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «ខ្ញុំនឹងសម្លាប់គាត់» ឬ «ខ្ញុំនឹងបញ្ជាឱ្យបុរសរបស់ខ្ញុំសម្លាប់គាត់»(សូមមើល rc://*/ta/man/translate/figs-activepassive)