km_tn/gen/25/17.md

2.7 KiB
Raw Permalink Blame History

ទាំងនេះគឺជាចំនួនអាយុនៃជីវិតរបស់លោកអ៊ីស្មាអែល ១៣៧ឆ្នាំ

«អ៊ីស្មាអែលរស់នៅ១៣៧ឆ្នាំ»​(សូមមើលtranslate-numbers)

គាត់បានផុតដង្ហើម ហើយស្លាប់ទៅ

ពាក្យ «ដកដង្ហើមចុងក្រោយរបស់គាត់ » និង «ស្លាប់» មានន័យជាមូលដ្ឋានដូចគ្នា។ ការបកប្រែផ្សេងទៀត៖ «ស្លាប់»​​​​​​​​​(សូមមើល rc://*/ta/man/translate/figs-doublet)

បានទៅជួបជុំជាមួយបុព្ធបុរសរបស់គាត់

នេះមានន័យថាបន្ទាប់ពីអ៊ីស្មាអែលបានស្លាប់ព្រលឹងរបស់គាត់បានទៅកន្លែងដូចគ្នានឹងសាច់ញាតិរបស់គាត់ដែលបានស្លាប់មុនគាត់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «គាត់បានចូលរួមជាមួយសមាជិកគ្រួសាររបស់គាត់ដែលបានស្លាប់ទៅហើយ»(សូមមើល​​ rc://*/ta/man/translate/figs-idiom និងfigs-activepassive)

ពួកគេរស់នៅ

«កូនចៅរបស់គាត់បានតាំងទីលំនៅ» (UDB)

ចាប់តាំងពីហាវីឡាតៅដល់ស៊ើរ

«រវាងហាវីឡាហើយនិងស៊ើរ»

ហាវីឡា

ហាវីឡាមានទីតាំងស្ថិតនៅកន្លែងណាមួយនៃវាលខ្សាច់អារ៉ាប់។ សូមមើលបកប្រែនៅ ២:១១ ។(សូមមើ់ល rc://*/ta/man/translate/translate-names)

ដូចជាមនុស្សម្នាក់ឆ្ពោះទៅមុខ

«ក្នុងទិសដៅ»

ពួកគេរស់នៅ​មិន​សូវ​ត្រូវ​គ្នា​ជា​មួយ​បងប្អូន​របស់​ខ្លួន​ទេ

អត្ថន័យដែលមានគឺ ១) «ពួកគេមិនបានរស់នៅក្នុងសន្តិភាពជាមួយគ្នាទេ» ឬ ២) «ពួកគេរស់នៅឆ្ងាយពីសាច់ញាតិផ្សេងទៀតរបស់ពួកគេ ។»