km_tn/gen/22/15.md

6.1 KiB

ទេវតារបស់ព្រះអម្ចាស់

អត្ថន័យដែលមានគឺ ១) ព្រះអម្ចាស់បានធ្វើឲ្យទ្រង់ ដូចទេវតាឬ ២) នេះគឺជាទេវតារបស់ព្រះអម្ចាស់ ឬ ៣) នេះគឺជាអ្នកនាំសារពិសេសមកពីព្រះជា​ម្ចាស់ (អ្នកសិក្សាខ្លះគិតថាជាព្រះយេស៊ូវ)។ ដោយសារឃ្លាមិនត្រូវបានយល់ច្បាស់វាជាការល្អបំផុតដើម្បីបកប្រែថា «ទេវតារបស់ព្រះអម្ចាស់» ដោយប្រើពាក្យធម្មតាដែលអ្នកប្រើសម្រាប់ «ទេវតា»។ សូមមើលក្នុង ១៦: ៧

លើកទីពីរ

ពាក្យ«ទីពីរ»ជាលេខពីរ។ ការបកប្រែផ្សេងទៀត៖ «ម្តងទៀត» (សូមមើល rc://*/ta/man/translate/translate-ordinal)

ពីស្ថានសួគ៌

ពាក្យត្រង់នេះ«ស្ថានបរមសុខ»សំដៅទីកន្លែងដែលព្រះជាម្ចាស់គង់នៅ។

បន្ទូលថា - នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់

«ហើយនិយាយថាព្រះបន្ទូលនេះពីព្រះអម្ចាស់» ឬ «ហើយប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់»។ នេះជាវិធីនិយាយជាផ្លូវនូវពាក្យដែលមកតាមក្រោយគឺមកពីព្រះអម្ចាស់ផ្ទាល់។

យើងស្បថនឹងខ្លួនយើង

«ខ្ញុំបានសន្យាហើយខ្ញុំជាសាក្សីរបស់ខ្ញុំ»។ ពាក្យ«ស្បថដោយ»មានន័យថាប្រើឈ្មោះអ្វីមួយឬនរណាម្នាក់ជាមូលដ្ឋានឬអំណាចលើសម្បថដែលបានធ្វើ។ គ្មានអ្វីអាចប្រៀបផ្ទឹមនឹងព្រះអម្ចាស់បានឡើយក្រៅពីព្រះអង្គផ្ទាល់។

អ្នកបានធ្វើការនេះ

«អ្នកបានស្តាប់បង្គាប់យើង»

ហើយអ្នកមិនបានសំចៃ សូម្បីតែកូនប្រុស

«មិនបានរក្សាកូនប្រុសអ្នកទេ»។ នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀត៖ «សុខចិត្តប្រគល់កូនប្រុសរបស់អ្នកមកយើង» (សូមមើល rc://*/ta/man/translate/figs-doublenegatives)

កូនប្រុសអ្នក,កូនប្រុសតែមួយរបស់អ្នក

បញ្ជាក់ថាព្រះដឹងថាអប្រាហាំមានកូនប្រុសមួយទៀតគឺអ៊ីស្មាអែល។ នេះបញ្ជាក់ថាអ៊ីសាកជាកូនប្រុសដែលព្រះបានសន្យាថានឹងឲ្យលោកអប្រាហាំ។ សូមមើលនៅក្នុង ២២: ១ (សូមមើល rc://*/ta/man/translate/figs-explicit)

ព្រះពរពិតប្រាកដ

«ព្រះពរពិតច្បាស់»

យើងនឹងធ្វើឲ្យពូជពង្សរបស់បានចម្រើនកើន

«យើងនឹងធ្វើអោយកូនចៅរបស់អ្នកកើនចំនួនច្រើនដង» ឬ «យើងនឹងធ្វើអោយកូនចៅរបស់អ្នកកើនចំនួនច្រើន»

កើនឡើងដូចជាផ្កាយនៅលើមេឃ ហើយដូចជាខ្សាច់នៅមាត់សមុទ្រ

ព្រះជាម្ចាស់បានប្រៀបធៀបកូនចៅរបស់អប្រាហាំទៅនឹងផ្កាយនិងខ្សាច់។ ដូចជាមនុស្សមិនអាចរាប់ផ្កាយបានច្រើនឬគ្រាប់ខ្សាច់ដែរ ដូច្នេះកូនចៅរបស់អ័ប្រាហាំជាច្រើនមិនអាចរាប់ពួកគេបានឡើយ។ ការបកប្រែផ្សេងទៀត៖ «លើសពីអ្វីដែលអ្នកអាចរាប់បាន» (សូមមើល rc://*/ta/man/translate/figs-simile)

ដូចជាផ្កាយនៅលើមេឃ

នៅទីនេះពាក្យថា« មេឃ» សំដៅទៅលើអ្វីៗដែលយើងឃើញនៅខាងលើផែនដី,រួមទាំងព្រះអាទិត្យ ព្រះចន្ទនិងផ្កាយ។

នឹងគ្រប់គ្រងលើទ្វារខ្មាំងសត្រូវរបស់ពួកគេ

នៅទីនេះ «ទ្វារ» តំណាងឱ្យទីក្រុងទាំងមូល។ ដើម្បី« កាន់កាប់ទ្វារសត្រូវរបស់ពួកគេ» មានន័យថាបំផ្លាញសត្រូវរបស់ពួកគេ។ ការបកប្រែផ្សេងទៀត៖ «នឹងទទួលបានជ័យជម្នះទាំងស្រុងលើសត្រូវរបស់ពួកគេ» (សូមមើល [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metonymy]])