km_tn/gen/22/11.md

4.4 KiB
Raw Permalink Blame History

ទេវតារបស់ព្រះអម្ចាស់

អត្ថន័យដែលមានគឺ ១) ព្រះអម្ចាស់បានធ្វើទ្រង់ ដូចទេវតាឬ ២) នេះគឺជាទេវតារបស់ព្រះអម្ចាស់ ឬ ៣) នេះគឺជាអ្នកនាំសារពិសេសមកពីព្រះជាម្ចាស់ (អ្នកសិក្សាខ្លះគិតថាជាព្រះយេស៊ូ) ។ ដោយសារឃ្លាមិនត្រូវបានយល់ច្បាស់ វាជាការល្អបំផុតដើម្បីបកប្រែថា «ទេវតារបស់ព្រះអម្ចាស់» ដោយប្រើពាក្យធម្មតា «ទេវតា» សូមមើលឃ្លានេះក្នុង ១៦: ៧

ពីស្ថានសួគ៌

នេះគឺសំដៅទីកន្លែងដែលព្រះជាម្ចាស់គង់នៅ។

ទូលបង្គំនៅទីនេះ

«បាទ ទូលបង្គំកំពុងស្តាប់» ឬ «បាទ តើជាអ្វី?» សូមមើលនៅក្នុង ២២: ១

កុំលូកដៃរបស់អ្នកលើក្មេង ឬធ្វើអ្វីឲ្យគាត់មានរបួសឡើយ

ឃ្លាថា «កុំដាក់ដៃអ្នកលើ» គឺជាវិធីនិយាយថា «កុំធ្វើបាប» ព្រះជាម្ចាស់បានមានបន្ទូលដូចគ្នានឹងពីរដងដើម្បីបញ្ជាក់ថាលោកអប្រាហាំមិនគួរធ្វើបាបអ៊ីសាកឡើយ។ ការបកប្រែផ្សេងទៀត៖ «កុំធ្វើបាបក្មេងប្រុសមិនថាតាមរបៀបណាមួយោឡើយ» (សូមមើល rc://*/ta/man/translate/figs-idiom និងfigs-parallelism)

ដ្បិត ឥឡូវនេះ យើងដឹង.....ពីយើង

ពាក្យ «យើង» និង «យើង» សំដៅទៅលើព្រះអម្ចាស់។ នៅពេលបកប្រែអ្វីដែលមាននៅក្នុងពាក្យដកស្រង់ចូរធ្វើដូចទេវតារបស់ព្រះអម្ចាស់បានធ្វើនិងប្រើពាក្យ «យើង» និង «យើង» នៅពេលនិយាយគឺសំដៅទៅព្រះអម្ចាស់។

អ្នកកោតខ្លាចព្រះជាម្ចាស់

នេះសំដៅទៅលើការគោរពព្រះយ៉ាងជ្រាលជ្រៅហើយបង្ហាញការគោរពនោះដោយស្ដាប់បង្គាប់ដល់ទ្រង់។

មើលន៏

«ពីព្រោះយើងបានឃើញ»

អ្នកមិនបានសំចៃសូម្បីតែកូនប្រុសរបស់អ្នក គឺកូនប្រុសតែមួយរបស់អ្នក...... ពីយើងទេ

«អ្នកមិនបានឃាត់កូនប្រុសរបស់អ្នក....ពីយើងទេ» នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀត៖ «អ្នកសុខចិត្តផ្តល់ជូនកូនប្រុសរបស់អ្នក ... ដល់យើង» (សូមមើល rc://*/ta/man/translate/figs-doublenegatives)

កូនប្រុសអ្នក,កូនប្រុសរបស់អ្នកតែមួយ

បញ្ជាក់ថាព្រះជាម្ចាស់ដឹងថាលោកអប្រាហាំមានកូនប្រុសមួយទៀតគឺអ៊ីស្មាអែល។ នេះបញ្ជាក់ថាអ៊ីសាកជាកូនប្រុសដែលព្រះជាម្ចាស់បានសន្យាថានឹងឲ្យលោកអប្រាហាំ។ សូមមើលនៅក្នុង ២២: ១ (សូមមើល rc://*/ta/man/translate/figs-explicit)