km_tn/gen/20/04.md

5.2 KiB

ឥឡូវ......នាង

ពាក្យរបស់គាត់ត្រូវបានប្រើនៅទីនេះដើម្បីសម្គាល់ការផ្លាស់ប្តូរពីរឿងរ៉ាវទៅជាព័ត៌មានអំពីស្តេចអប៊ីម៉ាឡិច(សូមមើល rc://*/ta/man/translate/writing-background)

ព្រះបាទអប៊ីម៉ាឡិចមិនទាន់បានចូលទៅជិតនាងនៅឡើយទេ

នេះជាវិធីគួរសមក្នុងការនិយាយថាគាត់មិនបានរួមភេទជាមួយនាងទេ។ ការបកប្រែផ្សេងទៀត៖ «លោកអប៊ីម៉ាឡិចមិនបានដេកជាមួយលោកស្រីសារ៉ាទេ» ឬ «លោកអប៊ីម៉ាឡិចមិនបានប៉ះលោកស្រីសារ៉ា» (សូមម់ើល rc://*/ta/man/translate/figs-euphemism)

សូម្បីតែប្រជាជាតិសុចរិត

នៅទីនេះ« ប្រជាជាតិ» តំណាងឱ្យប្រជាជន។ ស្តេចអប៊ីម៉ាឡិចបារម្ភថាព្រះនឹងមិនដាក់ទណ្ឌកម្មតែគាត់ប៉ុណ្ណោះទេ តែប្រជាជនរបស់គាត់ក៏នឹងទទួលទោសដែរ។ ការបកប្រែផ្សេងទៀត៖ «សូម្បីតែប្រជាជនដែលគ្មានកំហុស» (សូមមើល rc://*/ta/man/translate/figs-metonymy)

តើមិនមែនគាត់ខ្លួនឯងទេឬអីដែលនិយាយមកទូលបង្គំថា នាងជាប្អូនស្រីរបស់ខ្ញុំ? សូម្បីតែនាងខ្លួនឯងផ្ទាល់និយាយថា គាត់គឺជាបងប្រុសរបស់ខ្ញុំ

នេះមានសម្រង់នៅក្នុងសម្រង់មួយ។ ពួកគេអាចត្រូវបានបញ្ជាក់ជាសម្រង់ដោយប្រយោល។ ការបកប្រែផ្សេងទៀត៖ «តើគាត់ផ្ទាល់មិនបានប្រាប់ខ្ញុំថានាងជាប្អូនស្រីរបស់គាត់ទេ? សូម្បីតែនាងផ្ទាល់ក៏ប្រាប់ខ្ញុំថាគាត់គឺជាបងប្រុសរបស់នាងដែរ»។ (សូមមើល [[rc:///ta/man/translate/figs-quotesinquotes]] និង [[rc:///ta/man/translate/figs-quotations]])

តើមិនមែនគាត់ខ្លួនឯងទេឬអីដែលនិយាយមកទូលបង្គំថា នាងជាប្អូនស្រីរបស់ខ្ញុំ?

លោកអប៊ីម៉ាឡិចបានប្រើសំណួរនេះដើម្បីរំលឹកព្រះអំពីអ្វីដែលព្រះបានជ្រាប។ ការបកប្រែផ្សេងទៀត៖ «លោកអប្រាហាំផ្ទាល់បានប្រាប់ខ្ញុំថា នាងគឺជាប្អូនស្រីរបស់ខ្ញុំ» ឬ «អប្រាហាំបាននិយាយថានាងគឺជាប្អូនស្រីរបស់គាត់» (សូមមើ់ល rc://*/ta/man/translate/figs-rquestion)

តើមិនមែនគាត់ខ្លួនឯងទេឬអីដែលនិយាយមកទូលបង្គំ.....សូម្បីតែនាងខ្លួនឯង

ពាក្យថា «ខ្លួនគាត់ផ្ទាល់» និង «នាងខ្លួនឯង» ត្រូវបានប្រើសម្រាប់ការសង្កត់ធ្ងន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ដល់អប្រាហាំនិងសារ៉ា ហើយដើម្បីស្តីបន្ទោសពួកគេចំពោះអ្វីដែលបានកើតឡើង។ (សូមមើល rc://*/ta/man/translate/figs-rpronouns)

ទូលបង្គំបានធ្វើការនេះដោយស្មោះត្រង់ចេញពីចិត្តរបស់ទូលបង្គំ និងពីដៃរបស់អ្នកដែលឥតកំហុស

នៅទីនេះ« ចិត្ត» តំណាងឱ្យគំនិតឬចេតនារបស់គាត់។ ដូចគ្នា «ដៃ» តំណាងឱ្យសកម្មភាពរបស់គាត់។ ការបកប្រែផ្សេងទៀត៖ «ខ្ញុំបានធ្វើរឿងនេះដោយចេតនានិងសកម្មភាពល្អ» ឬ «ខ្ញុំបានធ្វើរឿងនេះដោយគ្មានគំនិតឬសកម្មភាពអាក្រក់ឡើយ» (សូមមើល rc://*/ta/man/translate/figs-metonymy)