km_tn/gen/16/07.md

1.9 KiB

ទេវតារបស់ព្រះអម្ចាស់

អត្ថន័យអាចមានគឺ ១) ព្រះអម្ចាស់បានធ្វើខ្លួន ឲ្យ ដូចទេវតាឬ ២) នេះគឺជាទេវតារបស់ព្រះអម្ចាស់ ឬ ៣) នេះគឺជាអ្នកនាំសារពិសេសមកពីព្រះជាម្ចាស់ (អ្នកសិក្សាខ្លះគិតថាជាព្រះយេស៊ូ) ។ ដោយសារឃ្លាមិនត្រូវបានយល់ច្បាស់វាជាការល្អបំផុតដើម្បីបកប្រែជា «ទេវតារបស់ព្រះអម្ចាស់» ដោយប្រើពាក្យធម្មតាដែលអ្នកប្រើសម្រាប់ «ទេវតា»។

ទីរហោស្ថាន

តំបន់វាលរហោស្ថានដែលនាងបានទៅគឺវាលខ្សាច់។ ការបកប្រែផ្សេងទៀត៖ «វាលខ្សាច់»

ទឹកដីស៊ើរ

នេះជាឈ្មោះទីកន្លែងខាងត្បូងនៃស្រុកកាណាននិងខាងកើតនៃស្រុកអេស៊ីប។

ម្ចាស់ស្រីរបស់ខ្ញុំ

ត្រង់នេះសំដៅទៅលើលោកស្រីសារ៉ាយ។ ម្ចាស់ស្រីមានសិទ្ធិអំណាចលើខ្ញុំបម្រើរបស់នាង។ ការបកប្រែផ្សេងទៀត៖ «ម្ចាស់របស់ខ្ញុំ»។ សូមមើលពីរបៀបដែល «ម្ចាស់ស្រីរបស់នាង» ត្រូវបានបកប្រែនៅក្នុង ១៦: ១ ។