km_tn/gen/15/17.md

3.0 KiB

មើល៍

ចំពោះពាក្យ «មើល៏» នៅទីនេះដាស់តឿនយើងឱ្យយកចិត្តទុកដាក់ចំពោះព័ត៌មានគួរឱ្យភ្ញាក់ផ្អើលដែលមាននៅខាងក្រោម។

មានឆ្នាំងភ្លើងហុយផ្សែង ហើយនិងអណ្តាតភ្លើងឆេះនៅចន្លោះដុំសាច់ទាំងនោះ

ព្រះជាម្ចាស់បានធ្វើការនេះដើម្បីបង្ហាញដល់លោកអាប់រ៉ាមពីការដែលទ្រង់បានធ្វើពីការតាំងសញ្ញាជាមួយគាត់។

នៅចន្លោះដុំសាច់ទាំងនោះ

«ឆ្លងកាត់ចន្លោះពីរជួរនៃបំណែកសត្វ»

សម្ពន្ធមេត្រី

នៅក្នុងសម្ពន្ធមេត្រីនេះព្រះសន្យាថានឹងប្រទានពរដល់លោកអាប់រ៉ាមហើយទ្រង់នឹងបន្តប្រទានពរដល់គាត់ដរាបណាលោកអាប់រ៉ាមដើរតាមទ្រង់។

យើងនឹងប្រគល់ទឹកដីនេះ

តាមរយៈការនិយាយនេះ ព្រះជាម្ចាស់កំពុងប្រទានទឹកដីដល់កូនចៅរបស់លោកអាប់រ៉ាម។ ព្រះកំពុងធ្វើដូច្នេះ ប៉ុន្តែកូនចៅនឹងមិនចូលទៅក្នុងទឹកដីនោះទេរហូតដល់ច្រើនឆ្នាំក្រោយ។

ទន្លេដ៏អស្ចារ្យគឺទន្លេអឺប្រាត

«ទន្លេធំគឺទន្លេអឺប្រាត» ទាំងនេះគឺជាវិធីពីរយ៉ាងក្នុងការសំដៅទៅលើទន្លេតែមួយ។

ជនជាតិកែន ទឹកដី​កេនិ‌ស៊ីត ទឹកដីកាត់‌ម៉ូនី ទឹកដី​ហេត ទឹកដីពេរិ‌ស៊ីត ទឹកដី​រេផែម ទឹកដី​អាម៉ូរី ទឹកដីកាណាន ទឹកដី​គើកា‌ស៊ី និង​ទឹកដី​យេប៊ូស

ទាំងនេះគឺជាឈ្មោះក្រុមមនុស្សដែលបានរស់នៅលើទឹកដីនោះ។ ព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យកូនចៅរបស់អប្រាហាំយកឈ្នះលើប្រជាជនទាំងនេះហើយកាន់កាប់ទឹកដីរបស់ពួកគេ។ (សូមមើល rc://*/ta/man/translate/translate-names)