km_tn/gen/14/10.md

4.5 KiB

ឥឡូវនេះ

ពាក្យនេះណែនាំព័ត៌មានប្រវត្តិអំពីជ្រលងភ្នំស៊ីឌីម។ (សូមមើល rc://*/ta/man/translate/writing-background)

ពេញទៅដោយអណ្តូងប្រេង

«មានអណ្តូងជាច្រើន» ទាំងនេះគឺជារណ្តៅនៅក្នុងដីដែលមានជ័រ។

ជ័រ

រាវ ខ្មៅស្អិត ក្រាស់ដែលកើតចេញពីដី។ សូមមើលនៅក្នុង ១១: ៣។

ស្តេចក្រុងសូដុម និងក្រុងកូម៉ូរ៉ា

នេះជាពាក្យប្រៀបធៀបសម្រាប់ស្តេច និងកងទ័ពរបស់ពួកគេ។ ការបកប្រែផ្សេងទៀត៖ «ស្តេចក្រុងសូដុម និងកូម៉ូរ៉ា និងកងទ័ពរបស់ពួកគេ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ពួកគេបានធ្លាក់ទៅក្នុងនោះ

អត្ថន័យគឺ ១) ទាហានរបស់ពួកគេខ្លះបានធ្លាក់ចូលរណ្តៅជ័រឬ ២) ស្ដេចខ្លួនឯងបានធ្លាក់ចូលរណ្តៅជ័រ។ ចាប់តាំងពី ១៤:១៧ និយាយថាស្តេចសូដុមបានទៅជួបអាប់រ៉ាម​​ អត្ថន័យដំបូងទំនងជាត្រឹមត្រូវ។(សូមមើល rc://*/ta/man/translate/figs-metonymy)

ហើយពួកអ្នកដែលនៅសល់

«អស់អ្នកដែលមិនបានស្លាប់ក្នុងពេលប្រយុទ្ធ ​ហើយក៏មិនបានធ្លាប់ទៅក្នុងរណ្តៅជ័រ!»

សត្រូវ

នេះគឺសំដៅទៅស្តេចកេតឌូឡោម និងស្តេចដទៃទៀតនិងកងទ័ពរបស់ពួកគេជាមួយគាត់ដែលកំពុងវាយប្រហារក្រុងសូដុមនិងកូម៉ូរ៉ា។

របស់របនៅក្រុងសូដុម និងក្រុងកូម៉ូរ៉ា

ពាក្យ«សូដុម»និង«កូម៉ូរ៉ា»គឺជាពាក្យប្រៀបប្រដូចសម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងទាំងនោះ។ ការបកប្រែផ្សេងទៀត៖ «ទ្រព្យសម្បត្តិរបស់ប្រជាជនក្រុងសូដុមនិងកូម៉ូរ៉ា» ឬ« ទ្រព្យសម្បត្តិរបស់ប្រជាជនក្រុងសូដុមនិងកូម៉ូរ៉ា» (សូមមើល rc://*/ta/man/translate/figs-metonymy)

ទ្រព្យសម្បតិ្តរបស់ពួកគេ

«គឺគ្រឿងបរិភោគរបស់ពួកគេ»

ទៅជាមួយដែរ

«ពួកគេបានចេញទៅ»

នៅពេលពួកគេនាំចេញទៅ ពួកគេបាននាំលោកឡុត ក្មួយរបស់លោកអាប់រ៉ាមដែលរស់នៅក្នុងក្រុងសូដុមទៅជាមួយដែរ រួមទាំងទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ផងដែរ

ឃ្លា «កូនប្អូនប្រុសរបស់លោកអាប់រ៉ាម» និង «ដែលកំពុងរស់នៅក្នុងក្រុងសូដុម» រំលឹកដល់អ្នកអាននូវអ្វីដែលត្រូវបានសរសេរមុនអំពីឡុត។ ការបកប្រែផ្សេងទៀត៖ « ពួកគេក៏បានយកឡុតរួមជាមួយទ្រព្យសម្បត្តិទាំងអស់របស់គាត់ដែរ។ ឡុតគឺជាកូនប្អូនប្រុសរបស់លោកអាប់រ៉ាមហើយរស់នៅក្នុងក្រុងសូដុមនាពេលនោះ» (សូមមើល rc://*/ta/man/translate/figs-distinguish)