km_tn/gen/06/11.md

3.0 KiB

ផែនដី

អត្ថន័យដែលមានគឺ ១) ប្រជាជនដែលរស់នៅលើផែនដីឬ ២) «ផែនដីខ្លួនឯង»(សូមមើល rc://*/ta/man/translate/figs-metonymy)

បានខូចអាក្រក់

មនុស្សធ្វើអំពើអាក្រក់ត្រូវបានគេនិយាយដូចជាពួកគេជាអាហារដែលស្អុយរលួយ។ ការបកប្រែផ្សេងទៀត៖ «រលួយ» ឬ «ខូចអាក្រក់ទាំងស្រុង» (សូូមមើល rc://*/ta/man/translate/figs-metaphor)

ចំពោះព្រះជាម្ចាស់

អត្ថន័យដែលអាចមានគឺ ១) «ចំពោះព្រះនេត្ររបស់ព្រះ»ឬ ២) « នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់» ដូចនៅក្នុង ៤:១៦

និង ពេញដោយអំពើឃោរឃៅ

អ្នកនិពន្ធនិយាយពីអំពើឃោរឃៅហាក់ដូចជាអ្វីមួយដែលអាចដាក់ចូលទៅក្នុងកុងតឺន័រ​ និង ផែនដីជាធុងមួយ។ ការបកប្រែផ្សេងទៀត៖ «ហើយមានមនុស្សឃោរឃៅជាច្រើននៅលើផែនដី» ឬ «ពីព្រោះវាពេញទៅដោយមនុស្សដែលបានធ្វើអំពើអាក្រក់ដាក់គ្នាទៅវិញទៅមក» (សូមមើល rc://*/ta/man/translate/figs-metaphor)

មើល៍

ពាក្យថា« មើល» នៅទីនេះការដាស់តឿនយើងឱ្យយកចិត្តទុកដាក់ចំពោះព័ត៌មានគួរឱ្យភ្ញាក់ផ្អើលដែលកើតឡើង។

គ្រប់ទាំងមនុស្ស

អត្ថន័យដែលមានគឺ ១) មនុស្សទាំងអស់ឬ ២) រូបធាតុទាំងអស់រួមទាំងមនុស្សនិងសត្វ។(សូមមើល rc://*/ta/man/translate/figs-metonymy)

ប្រព្រឹត្តអាក្រក់នៅគ្រប់ទាំងផ្លូវរបស់ពួកគេ

របៀបដែលមនុស្សម្នាក់មានអាកប្បកិរិយាត្រូវបានគេនិយាយដូចជាវាជាផ្លូវឬផ្លូវ។ ការបកប្រែផ្សេងទៀត៖ «បានឈប់រស់នៅតាមរបៀបដែលព្រះសព្វព្រះហឫទ័យ» ឬ«បានរស់នៅប្រព្រឹត្ដអាក្រក់» (សូមមើល rc://*/ta/man/translate/figs-metaphor)