km_tn/gen/06/01.md

2.9 KiB

នៅពេល

ឃ្លានេះត្រូវបានប្រើនៅទីនេះដើម្បីសម្គាល់ពីការចាប់ផ្តើមនៃផ្នែកថ្មីនៃរឿង។

ពួកគេបង្កើតបានកូនស្រីៗ

នេះជាទម្រង់សកម្ម«ស្ត្រីអោយកំណើតកូនស្រី» (សូមមើល rc://*/ta/man/translate/figs-activepassive)

ប្រុសៗរបស់ព្រះជាម្ចាស់

ត្រង់ចំណុចនេះ គឺមិនបានបញ្ជាក់អោយច្បាស់ថាសំដៅទៅលើស្ថានបរមសុខ ឬ​ សំដៅទៅមនុស្សឡើយ «ក្នុងការចាប់ផ្តើមដំបូង គឺពួកគេត្រូវបានបង្កើតឡើង​ ដោយព្រះជាម្ចាស់ជាអ្នកបង្កើតពួកគេមក» អ្នកខ្លះជឿពាក្យទាំងនេះសំដៅទៅលើពួកទេវតាដែលបះបោរប្រឆាំង នឹងព្រះពោលគឺវិញ្ញាណអាក្រក់ ឬ ពួកបិសាច។ អ្នកខ្លះទៀតគិតថារឿងនេះអាចសំដៅទៅលើមេដឹកនាំនយោបាយដែលមានអំណាចហើយអ្នកខ្លះទៀតគិតថានេះអាចសំដៅទៅលើកូនចៅសេត។​

ព្រះវិញ្ញាណរបស់យើង

នៅត្រង់នេះគឺ​ ព្រះអម្ចាស់​ និយាយអំពីអង្គទ្រង់ផ្ទាល់ ហើយនិងព្រះវិញ្ញាណបរស់ព្រះអង្គ ​​នោះគឺជាព្រះវិញ្ញារបស់ព្រះជាម្ចាស់។

សាច់ឈាម

ត្រង់ចំណុចនេះសំដៅទៅលើរូបកាយ​ ដែលថ្ងៃមួយ និង​ ស្លាប់ទៅវិញ។

ពួកគេនឹងរស់នៅបាន១២០ឆ្នាំ

មានន័យថា១) អាយុកាលធម្មតារបស់មនុស្សនឹងថយចុះដល់ ១២០ ឆ្នាំ។ ការបកប្រែផ្សេងទៀត៖ «ពួកគេនឹងមិនរស់នៅលើសពី ១២០ ឆ្នាំ» ឬ ២) ក្នុងរយៈពេល ១២០ ឆ្នាំមនុស្សគ្រប់គ្នានឹងស្លាប់។​ ការបកប្រែផ្សេងទៀត៖ «ពួកគេនឹងរស់នៅបានតែ ១២០ ឆ្នាំប៉ុណ្ណោះ» (សូមមើល rc://*/ta/man/translate/translate-numbers)