km_tn/gen/05/21.md

2.1 KiB

គាត់បង្កើតបានមធូសាឡា

«គាត់បានដាក់ឈ្មោះអោយកូនប្រុសរបស់គាត់ថាមធូសាឡា»

មធូសាឡា

នេះគឺជាឈ្មោះរបស់បុរសម្នាក់។ (សូមមើល rc://*/ta/man/translate/translate-names)

លោកហេណុកដើរនៅចំពោះព្រះជាម្ចាស់

ការដើរជាមួយនរណាម្នាក់គឺជាការប្រៀបធៀបមួយសម្រាប់ការមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់។ ការបកប្រែផ្សេងទៀត «ហេណុកមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះជាម្ចាស់» ឬ «ហេណុករស់នៅក្នុងការរួបរួមជាមួយព្រះជាម្ចាស់» (សូមមើល rc://*/ta/man/translate/figs-metaphor)

គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត

«គាត់មានកូនប្រុសកូនស្រីជាច្រើនទៀត»

លោកហេណុករស់នៅបាន៣៦៥ឆ្នាំ

«លោកហេណុកគាត់រស់នៅបានអាយុ៣៦៥ឆ្នាំ» (សូមមើល rc://*/ta/man/translate/translate-numbers)

បន្ទាប់មក គេលែងឃើញគាត់ទៀត

ចំពោះពាក្យថា «គាត់» គឺសំដៅទៅកាន់លោកហេណុក។ គាត់មិនបានរស់នៅយូរនៅលើផែនដីឡើយ។

ព្រះជាម្ចាស់បានយកគាត់ទៅ

នេះគឺមានន័យថា ព្រះជាម្ចាស់បានលើកគាត់ឡើងជាមួយនិងទ្រង់ផ្ទាល់(ព្រះជាម្ចាស់)។