km_tn/gen/04/06.md

3.8 KiB

ហេតុអ្វីបានជាអ្នកខឹង ហើយហេតុអ្វីបានជាអ្នកមុខក្រញ៉ូវដូច្នេះ?

ព្រះជាម្ចាស់បានសួរសំណួរទាំងនេះកាអ៊ីនដើម្បីប្រាប់កាអ៊ីនថា គាត់ជាមនុស្សខុសដែលខឹងនិងធ្វើមុខក្រញុូវ។ ពួកគេក៏ប្រហែលជាមានបំណងផ្តល់ឱកាសឱ្យកាអ៊ីនដើម្បីសារភាពថាគាត់ខុស។ (សូមមើលៈfigs-rquestion)

ប្រសិនបើ........អ្នកនិងមិនបានទទួល?

ព្រះបានប្រើសំណួរនេះដើម្បីរំលឹកដល់កាអ៊ីនពីអ្វីមួយដែលកាអ៊ីនបានធ្វើនោះគួរបានដឹងហើយ។ ការបកប្រែផ្សេងទៀត៖ «អ្នកដឹងហើយថាប្រសិនបើអ្នកធ្វើអ្វីដែលត្រឹមត្រូវ ខ្ញុំនឹងទទួលយកអ្នក» (សូមមើល rc://*/ta/man/translate/figs-rquestion)

ប៉ុន្តែ ប្រសិនបើអ្នកមិនបាន......អ្នកត្រូវគ្រប់គ្រងវា

ព្រះមានបន្ទួលពីអំពើបាប ដូចវាជាបុគ្គលម្នាក់។ ការបកប្រែផ្សេងទៀត៖ «ប៉ុន្តែប្រសិនបើអ្នកមិនធ្វើអ្វីដែលត្រឹមត្រូវ អ្នកនឹងចង់ធ្វើអំពើបាបកាន់តែច្រើន ហើយបន្ទាប់មកអ្នកនឹងធ្វើអ្វីដែលមានបាប។ អ្នកត្រូវតែបដិសេធមិនស្តាប់តាមវា» (សូមមើល rc://*/ta/man/translate/figs-personification)

បានដេកនៅមាត់ទ្វារ ហើយវាប្រាថ្នាចង់គ្រប់គ្រងអ្នក

នៅទីនេះអំពើបាបត្រូវបានគេនិយាយថាជាសត្វព្រៃដ៏គ្រោះថ្នាក់ដែលកំពុងរង់ចាំឱកាសវាយប្រហារលើកាអ៊ីន។ ការបកប្រែផ្សេងទៀត៖ «អ្នកនឹងចាប់ផ្តើមក្លាយជាអ្នកខឹងយ៉ាងខ្លាំងដែលអ្នកមិនអាចបញ្ឈប់អំពើបាបបាន» (សូមមើល rc://*/ta/man/translate/figs-metaphor)

អំពើបាប

ភាសាដែលមិនមាននាមដែលមានន័យថា «បាប» អាចបកប្រែថា «បំណងប្រាថ្នារបស់អ្នកដើម្បីធ្វើបាប» ឬ «អ្វីដែលអាក្រក់ដែលអ្នកចង់ធ្វើ»

អ្នកត្រូវគ្រប់គ្រងវា

ព្រះយេហូវ៉ាមានបន្ទូលអំពីបំណងប្រាថ្នារបស់កាអ៊ីនដែលចង់ធ្វើអំពើបាប ដូចជាមនុស្សដែលកាអ៊ីនគួរគ្រប់គ្រង។ ការបកប្រែផ្សេងទៀត៖ «អ្នកត្រូវតែគ្រប់គ្រងវា ដើម្បីកុំអ្នកធ្វើបាប» (សូមមើល rc://*/ta/man/translate/figs-personification)