km_tn/gen/03/17.md

5.0 KiB

អដាំ

ឈ្មោះអដាំគឺដូចគ្នានឹងពាក្យភាសាហេព្រើរសម្រាប់ «មនុស្ស» ។ ការបកប្រែខ្លះនិយាយថា«អដាំ»ហើយខ្លះទៀតនិយាយថា«បុរសនោះ»។ អ្នកអាចប្រើទម្រង់ណាមួយព្រោះវាសំដៅទៅលើមនុស្សតែមួយ។

ដោយសារអ្នកស្តាប់តាមសម្លេងភរិយារបស់អ្នក

នេះគឺជាការបង្ហាញ​។ ការបកប្រែផ្សេងទៀត៖ «អ្នកបានស្តាប់បង្គាប់នូវអ្វីដែលប្រពន្ធអ្នកបាននិយាយ» (សូមមើល rc://*/ta/man/translate/figs-idiom)

បានហូបផ្លែឈើពីដើមឈើ

អ្នកអាចនិយាយថាវាជាអ្វីដែលពួកគេបានញ៉ាំ។ ការបកប្រែផ្សេងទៀត៖ «បានបរិភោគផ្លែឈើរបស់ដើមឈើ» ឬ «បានញ៉ាំផ្លែឈើខ្លះពីដើមឈើ» (សូមមើល rc://*/ta/man/translate/figs-explicit)

អ្នកមិនត្រូវហូបពីវាឡើយ

«អ្នកមិនត្រូវបរិភោគវាឡើយ» ឬ«កុំបរិភោគផ្លែឈើនេះ»

ដីត្រូវបណ្តាសា

ពាក្យថា« បណ្តាសា» ក្នុងអត្ថបទដំបូងនៅក្នុងប្រយោគដើម្បីបញ្ជាក់ថាដីគឺ«ល្អ» (១: ៩) ឥឡូវនេះស្ថិតនៅក្រោមបណ្តាសារបស់ព្រះ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «ខ្ញុំកំពុងដាក់បណ្តាសាដល់ដី» (សូមមើល rc://*/ta/man/translate/figs-activepassive)

ត្រូវធ្វើការដោយបែកញើស

«ត្រូវធ្វើការដោយលំបាក»

អ្នកនឹងហូបពីវា

ពាក្យថា« វា» គឺសំដៅទៅលើដី និង ជាពាក្យកាត់សម្រាប់ផ្នែកខ្លះនៃរុក្ខជាតិដែលដុះនៅលើដីសម្រាប់អោយមនុស្សបរិភោគវា។ ការបកប្រែផ្សេងទៀត៖ «អ្នកនឹងបរិភោគអ្វីដែលដុះចេញពីវា» (សូមមើល rc://*/ta/man/translate/figs-metonymy)

តិណ‌ជាតិ​ដែលដុះនៅតាមវាល

អត្ថន័យអាចគឺ ១)« រុក្ខជាតិដែលអ្នកថែរក្សាក្នុងស្រែរបស់អ្នក» ឬ ២)« រុក្ខជាតិព្រៃឈើដែលដុះនៅតាមទីវាល» ។

អ្នកនឹងត្រូវធ្វើការដោយបែកញើស

«ដោយត្រូវធ្វើការយ៉ាងលំបាក​ នោះធ្វើអោយអ្នកត្រូវបែកញើស»

ដើម្បីឲ្យបានហូប

នៅទីនេះពាក្យថា «នំប៉័ង» គឺជាចង់បញ្ជាក់ សម្រាប់ម្ហូបអាហារជាទូទៅ។ ការបកប្រែផ្សេងទៀត៖ «អ្នកនឹងអាហារបរិភោគ»

រហូតទាល់តែអ្នកបានត្រឡប់ទៅជាដីវិញ

«រហូតដល់ពេលអ្នកស្លាប់ហើយរូបកាយរបស់អ្នកត្រូវបានដាក់ក្នុងដី» នៅក្នុងវប្បធម៌ខ្លះ គេដាក់សាកសពមនុស្សដែលបានស្លាប់នៅក្នុងរណ្តៅដី។ ការខិតខំរបស់មនុស្សមិនបញ្ចប់ទេរហូតដល់ពេលមរណភាពនិងការបញ្ចុះ។

ដ្បិត អ្នកកើតពីដី ហើយអ្នកនឹងត្រឡប់ទៅជាដីវិញ

«យើងបានបង្កើតឯងពីដី ដូច្នេះរូបកាយរបស់ឯងនឹងក្លាយជាដីម្តងទៀត» បកប្រែការកើតឡើងពីធូលីទាំងសងខាងជាមួយនឹងពាក្យតែមួយដើម្បីបង្ហាញថាមនុស្សចាប់ផ្តើមនិងបញ្ចប់ក្នុងស្ថានភាពដូចគ្នា។