km_tn/gen/02/21.md

2.3 KiB

ធ្វើឲ្យបុរសដេកលង់លក់

«បណ្តាលឱ្យបុរសនោះដេកលក់យ៉ាងខ្លាំង» ការគេងលក់ស្កប់ស្កល់គឺជាពេលវេលានៃការគេងដែលមនុស្សម្នាក់មិនងាយរំខានឬភ្ញាក់ពីដំណេក។

ឆ្អឹងជំនីរ.....ព្រះអង្គបានបង្កើតស្រ្តីម្នាក់

«ពីឆ្អឹងជំនី ... គាត់បានបង្កើតស្ត្រីម្នាក់» ឆ្អឹងជំនីរគឺជាសម្ភារៈដែលព្រះបានបង្កើតស្ត្រីពីមក។

នេះគឺជាឆ្អឹងដែលចេញពីឆ្អឹងរបស់ខ្ញុំ ហើយជាសាច់ដែលចេញពីសាច់របស់ខ្ញុំ

«ចុងក្រោយឆ្អឹងរបស់មនុស្សម្នាក់នេះដូចជាឆ្អឹងរបស់ខ្ញុំហើយសាច់របស់នាងគឺដូចជាសាច់របស់ខ្ញុំ» បន្ទាប់ពីរកមើលក្នុងចំណោមសត្វទាំងអស់សម្រាប់ដៃគូរនិង រកមិនឃើញ ​ទីបំផុតគាត់បានឃើញមនុស្សដែលដូចគាត់ហើយអាចជាដៃគូរបស់គាត់។ បុរសនោះប្រហែលជាកំពុងបង្ហាញអារម្មណ៍ធូរស្បើយ និងរីករាយបំផុត។

រូបសាច់

នេះសំដៅទៅលើផ្នែកទន់ៗនៃរាងកាយដូចជាស្បែកនិងសាច់ដុំ។

នាងនឹងត្រូវបានហៅថា «ស្រ្តី» ដោយសារនាងបានយកចេញពីបុរសមក

អ្នកបកប្រែប្រហែលជាចង់សរសេរលេខយោងថា«ពាក្យហេព្រើរសម្រាប់ «ស្ត្រី »ស្តាប់ទៅដូចជាពាក្យហេព្រើរសម្រាប់ «បុរស» ។