km_tn/gen/02/04.md

3.4 KiB

ព័ត៌មានទូទៅ

នៅក្នុងលោកុប្បត្តិជំពូក២បានប្រាប់យើងពីការដែលព្រអង្គទ្រង់បង្កើតមនុស្សនៅថ្ងៃទី៦។

ព្រឹត្តិការណ៍ទាំងនេះទាក់ទងនឹងស្ថានសួគ៌ និងផែនដី

«នេះជាដំណើររឿងនៃស្ថានសួគ៌និងផែនដី» ឬ «នេះជារឿងអំពីស្ថានបររមសុខនិងផែនដី»។ អត្ថន័យដែលអាចមានគឺ ១) វាគឺជាការសង្ខេបព្រឹត្តិការណ៍ដែលបានពិពណ៌នានៅក្នុងលោកុប្បត្តិ ១: ១-២: ៣ ឬ ២) ណែនាំពីព្រឹត្តិការណ៍ដែលបានពិពណ៌នានៅក្នុងលោកុប្បត្តិ ២ ។

បានបង្កើតឡើង

«ព្រះអម្ចាស់ជាព្រះបានបង្កើតពួកគេ» ក្នុងជំពូកទី ១ អ្នកនិពន្ធតែងតែនិយាយអំពីព្រះគឺជា « ព្រះជាម្ចាស់» ប៉ុន្តែនៅក្នុងជំពូកទី ២ គាត់តែងតែនិយាយអំពីព្រះថា « ព្រះអម្ចាស់ជាព្រះ»។

នៅថ្ងៃនោះព្រះអម្ចាស់ដ៏ជាព្រះបានបង្កើត

«នៅពេលដែលព្រះអម្ចាស់បានបង្កើត» ពាក្យថា​ « ថ្ងៃ» សំដៅទៅលើរយៈពេលទាំងមូលនៃការបង្កើត មិនមែនត្រឹមតែមួយថ្ងៃជាក់លាក់ទេ។

ព្រះអម្ចាស់

នេះគឺជាឈ្មោះរបស់ព្រះដែលទ្រង់បានបង្ហាញដល់ប្រជាជនរបស់ទ្រង់នៅក្នុងគម្ពីរសញ្ញាចាស់។

គ្មានកម្ពោតព្រៃនៅតាមវាល

មិនមានដើមឈើដុះលូតលាស់នៅក្នុងព្រៃដែលសត្វអាចស៊ីបានទេ។

គ្មានរុក្ខជាតិដុះនៅតាមទីវាល

មិនមានរុក្ខជាតិស្លឹកដូចជាបន្លែឬបន្លែបៃតងដែលទាំងសត្វ និងមនុស្សអាចបរិភោគបានឡើយ។

ដើម្បីភ្ជួររាស់

ធ្វើអ្វីគ្រប់យ៉ាងដែលគាត់ត្រូវការដើម្បីធ្វើឱ្យរុក្ខជាតិលូតលាស់បានល្អ។

អ័ព្ទ

អត្ថន័យដែលអាចមានគឺ ១) អ្វីមួយដូចជាទឹកសន្សើមឬអ័ព្ទពេលព្រឹក ២) ចេញពីប្រភពទឹកក្រោមដី។

បានស្រោចស្រពផ្ទៃដីទាំងមូល

ផែនដីទាំងមូល