km_tn/gen/01/30.md

3.0 KiB

ព័ត៌មានទូទៅ

ព្រះជាម្ចាស់បន្តក្នុងការមានព្រះបន្ទូល។

គ្រប់ទាំងសត្វស្លាបនៅលើមេឃ

គ្រប់ទាំងសត្វដែលមានស្លាបហើយហើរនៅលើមេឃ។

ព្រមទាំងសត្តនិករទាំងអស់ដែលមានខ្យល់ដង្ហើមនៃជីវិត

«ដង្ហើម» ។ ឃ្លានេះសង្កត់ធ្ងន់ថាសត្វទាំងនេះមានជីវិតខុសពីរុក្ខជាតិ។ រុក្ខជាតិមិនដកដង្ហើមទេ​ ហើយត្រូវប្រើជាអាហារសម្រាប់សត្វ។ នៅទីនេះ «ជីវិត» មានន័យថាជីវិតរូបវីន្ត។

ដូច្នោះ

«វាបានកើតឡើងដូចនោះ» ឬ «នោះគឺជាអ្វីដែលបានកើតឡើង» ។ អ្វីដែលព្រះជាម្ចាស់បានបញ្ជាក៏បានកើតមានឡើងដូចដែលទ្រង់បានមានព្រះបន្ទួលមែន។ ឃ្លានេះលេចឡើងពេញមួយជំពូកហើយមានអត្ថន័យដូចគ្នា។ សូមមើលនៅក្នុងជំពូក១: ៦ ។

មើលចុះ

«ជា​ការ​ពិត។» ពាក្យថា « មើលចុះ» នៅទីនេះបន្ថែមក្នុងការសង្កត់ធ្ងន់ទៅលើអ្វីដែលនៅខាងក្រោម។

វាល្អប្រពៃណាស់

ឥឡូវនេះនៅពេលដែលព្រះជាម្ចាស់ទតមើលអ្វីៗទាំងអស់ដែលទ្រង់បានបង្កើតឡើងមកវាពិតជាល្អណាស់។ សូមមើលពីរបៀបដែលអ្នកបកប្រែថា « ល្អ» នៅក្នុងជំពូក ១: ៩ ។

ក៏មានល្ងាច និងព្រឹក

នេះសំដៅទៅលើពេញមួយថ្ងៃ។ អ្នកនិពន្ធនិយាយពេញមួយថ្ងៃហាក់ដូចជាវាជាផ្នែកទាំងពីរនេះ។ នៅក្នុងវប្បធម៌ជនជាតិយូដាមួយថ្ងៃចាប់ផ្តើមនៅពេលព្រះអាទិត្យលិច។ សូមមើលនៅក្នុង ១: ៣ ។ (សូមមើល: Merism )

ជាថ្ងៃទីប្រាំមួយ

នេះសំដៅទៅលើថ្ងៃទី ៦ ដែលសាកលលោកមាន។ សូមមើលពីបកប្រែ «ថ្ងៃដំបូង» ក្នុង ជំពូក១: ៣។